ប្រធានរដ្ឋលោក Truong Tan Sangជួបសម្តែងការគួរសមមេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei
|
ប្រធានរដ្ឋលោក Truong Tan Sangជួបសម្តែងការគួរសម
មេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei (រូបថតៈPresstv.ir ) |
(VOVworld)-នាថ្ងៃទី១៥មិនា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួម ជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីក្រុងតេហ៉េរ៉ង់មកដល់
ទី ក្រុងហាណូយបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចប្រទេសអ៊ីរ៉ង់។
មុន នោះ នៅក្នុងការជួបសម្តែងការគួរសមជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ Ali
Khmenei នាថ្ងៃទី១៥មិនា ប្រធានរដ្ឋលោក Truong Tan Sang បានអះអាងថា
វៀតណាម ត្រៀមជាស្រេចចែករំលែកបទពិសោធន៍អំពីការធ្វើសមាហរណកម្ម
និងការអភិវឌ្ឍន៍ របស់ខ្លួនជាមួយអ៊ីរ៉ង់ និងមានបំណងសហប្រត្តិបត្តិការជិតស្និទ្ធ
ថែមទៀតជាមួយ អ៊ីរ៉ង់។ លោក Truong Tan Sang បានស្នើឲ្យអ៊ីរ៉ង់បន្តចាត់ទុក
វៀតណាមជាដៃគូរ មានសក្តានុភាពក្នុងគោលនយោបាយ “ងាក់ទៅទិសខាង
កើតរបស់ខ្លួន”។លោក Truong Tan Sang បានសម្តែងក្តីសង្ឃឹមថា ដោយតួនាទី
និងកិត្យានុភាពរបស់ ខ្លួន មេដឹកនាំកំពូល Ali Khamenei នឹងរួមចំណែកយ៉ាង
សកម្មចូលក្នុងការជម្រុញ ថែមទៀតកិច្ចសហប្រតិបត្តិការមិត្តភាពប្រពៃណីរវាង
វៀតណាមនិងអ៊ីរ៉ង់ ដើម្បី ផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំង
ពីរ។ ក្នុងជំនួបនេះ ថ្នាក់ ដឹកនាំទាំងពីររូបក៏បានពិភាគ្សាលើបញ្ហាជាច្រើនទៀត
ទាក់ទិនទៅនឹងប្រទេសទាំងពីរតំបន់និងពិភពលោក៕