សញ្ញាសម្គាល់នៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោកTruong Tan Sang

(VOVworld)-ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៥មិនា ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang បានអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសតង់ហ្សានី ប្រ
ទេស ម៉ូសំប៊ិកនិងប្រទេសអ៊ីរ៉ង់។ ដំណើរទស្សនកិច្ចទាំងអស់នេះទទួលបានលទ្ធ
ផលសំ ខាន់ៗជាច្រើននិងគូសចេញរបត់ថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយ
ប្រទេសទាំងបីនេះដោយឈានចូលដំណាក់កាលសហប្រតិបត្តិការថ្មីកាន់តែជាក់
ស្តែងនិងប្រកបដោយប្រសិទ្ធិភាព។

សញ្ញាសម្គាល់នៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោកTruong Tan Sang - ảnh 1
ប្រធានាធិបតីតង់ហ្សានីលោកJohn Magufuli ប្រធាន
រដ្ឋវៀតណាម Truong Tan Sang យ៉ាងកក់ក្តៅ
(រូបថតៈNguyễn Khang - TTXVN )

        នេះជាដំណើរទស្សនកិច្ចដំបូងរបស់ប្រធានរដ្ឋលោក Truong Tan Sang ទៅកាន់ប្រទេសតង់ហ្សានី ប្រទេសម៉ូសំប៊ិកនិងជាលើកទី៣ទៅកាន់ប្រទេស
អ៊ី​រ៉ង់។​ ទន្ទឹមជាមួយនឹងអត្ថន័យនយោបាយដ៏ធំធេងសម្តែងនូវប្រពៃណីស្មោះ
សរ ដំណើរទស្សនកិច្ចនេះនៅតែកម្លាំងចលករថ្មីសម្រាប់ជម្រុញទំនាក់ទំនង
សេដ្ឋ កិច្ច-ពាណិជ្ជកម្មរវាងវៀតណាមជាមួយប្រទេសទាំងបីនេះឲ្យមានការ
អភិវឌ្ឍន៍ ឡើងកំពស់ថ្មី សក្តិសមជាមួយនឹងទំនាក់ទំនងនយោបាយប្រពៃ
ណីយ៉ាងល្អប្រ សើ។

         លទ្ធផលជាក់ស្តែងនៃដំណើរទស្សនកិច្ច

     ទាំងតង់ហ្សានី ម៉ូសំប៊ិក​និងអ៊ីរ៉ង់ សុទ្ធតែសម្តែងនូវការគាំទ្រយ៉ាងកក់ក្តៅ សម្រាប់គណៈប្រតិភូវៀតណាម។នៅបណ្តាការជួបសំណេះសំណាលនិងពិ
ភាគ្សាការងារ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងថ្នាក់ដឹកនាំ នានាសុទ្ធតែអះអាងនូវទំនាក់ទំនងមិត្តភាពប្រពៃណីជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លា
ដែលត្រូវពង្រឹងនិងពង្រីកជាពិសេសគឺក្នុងដំណាក់កាលបច្ចុប្បន្ន។ វៀតណាម រួមជាមួយថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានរំលឹកឡើងវិញនូវទំនាក់ទំនង
ពាណិជ្ជ កម្មនិងឯកភាពគ្នាថា សក្កានុភាពសហប្រតិបត្តិការនៅធំធេងណាស់
ដូច្នេះ ភាគី ទាំងសងខាងគប្បីធ្វើអាជីវកម្មនិងអនុវត្តយ៉ាងសកម្មនាពេលខាង
មុខ។ ដោយឈរលើ ស្មារតីនោះ ប្រធានរដ្ឋលោក Truong Tan Sang បានរួម
ជាមួយថ្នាក់ដឹកនាំនៃ ប្រទេសទាំងបីឯកភាពលើបណ្តាវិស័យអាទិភាពសហ
ប្រតិបត្តិការនិងវិធានការ ជាសារវន្តសម្រាប់ជម្រុញទំនាក់ទំនងសេដ្ឋកិច្ចពាណិ
ជ្ជកម្មទ្វេភាគី។

សញ្ញាសម្គាល់នៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោកTruong Tan Sang - ảnh 2
ប្រធានរដ្ឋ Truong Tan Sang ជួបសម្តែងការគួរសមប្រធានរដ្ឋសភាអ៊ីរ៉ង់

        វៀតណាមបានសន្យារួមជាមួយតង់ហ្សានីនាំប្រាក់ពាណិជ្ជកម្មទ្វេភាគី
ឡើង ដល់១ពាន់លានដុល្លារអាមេរិក ជាមួយម៉ូសំប៊ិកឡើងដល់៥០០លាន
ដុល្លារអាមេរិក និងជាមួយអ៊ីរ៉ង់ឡើងដល់២ពាន់លានដុល្លារអាមេរិកនាឆ្នាំ
២០២០។ មុខទំនិញ ចាំបាច់ដែលវៀតណាមនឹងនាំចេញទៅប្រទេសទាំងបី
នេះគឺអង្ករ កសិផល គ្រឿងសមុទ្រ សម្លៀកបំពាក់និងស្បែកជើង។​ផ្ទុយទៅវិញ
វៀតណាមនឹងទិញ ផលិតផលពីប្រទេសទាំងបីនេះដូចជាស្វាយចន្ទី ចំណីសត្វ
ផលិតផលាឈើ វត្ថុ ធាតុដើមនិងគ្រឿងម៉ាស៊ីនជាដើម។

        ប្រធានរដ្ឋ Truong Tan Sang រួមជាមួយថ្នាក់ដឹកនាំទាំងបីបានសង្កត់ធ្ងន់
តួនាទី សំខាន់របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលនិងសំណូមពរបើកកិច្ចប្រ
ជុំយ៉ាង ឆាប់រហ័សដើម្បីកំណត់ទិសដៅ មុខរបរនិងវិស័យសហប្រតិបត្តិការ
ជាក់ស្តែង។

        ដំណើរទស្សនកិច្ចនេះក៏ជាឱកាសសម្រាប់លោក​Truong Tan Sang រួម ទាំងថ្នាក់ដឹកនាំនៃប្រទេសទាំងបី ផ្លាស់ប្តូរមតិអំពីបញ្ហាតំបន់និងអន្តរជាតិ ក្នុង នោះបញ្ហាជំលោះអធិបតេយ្យភាពនៅសមុទ្រខាងកើត។​ថ្នាក់ដឹកនាំប្រទេស ទាំងបីបានចែករំលែកនូវទស្សនៈស្តីពីជំលោះអធិបតេយ្យភាពនៅតំបន់មាន និន្នាការគំរាមកំហែងសន្តិភាព ស្ថិរភាពក្នុងតំបន់និងលើពិភពលោក។ ប្រទេស ទាំងបីបានគាំទ្រយ៉ាងខ្លាំងក្លានូវគោលជំហរដោះស្រាយជំលោះដោយសន្តិវិធី
តាមរយៈការសន្ទនា យកច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញអ.ស.ប ដែល ក្នុងនោះមានសន្ធិសញ្ញាច្បាប់សមុទ្រឆ្នាំ១៩៨២គឺជាមូលដ្ឋានសម្រាប់រាល់ការ ប្រតិបត្តិទាក់ទិនទៅនឹងជំលោះ។

        បង្កើតគ្រឹះស្ថានទំនាក់ទំនងក្នុងស្ថានភាពថ្មី

        ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្វ្រិកនិងមជ្ឈឹមប៉ូព៌ា របស់ប្រ
ធាន រដ្ឋលោក Truong Tan Sang លើកនេះ ឯកសារសហប្រតិបត្តិការសំខាន់ៗ
លើ វិស័យអប់រំ ធនាគារ ប្រេងឧស្មនបានចុះហត្ថលេខាសំដៅជម្រុញថែមទៀត
នូវ កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវវាងវៀតណាមជាមួយប្រទេសនានា។

        ទោះបីជាចំងាយភូមិសាស្ត្រឆ្ងាយនិងពេលវេលាបំពេញទស្សន កិច្ចមិន
បានយូរក្តី ប៉ុន្តែលទ្ធផលទទួលបានគឺធំធេងណាស់និងជាក់ស្តែង។ ដំណើរ
ទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានរដ្ឋ Truong Tan Sang ទៅកាន់តង់ហ្សានី ប្រទេស
ម៉ូសំប៊ិកនិងអ៊ីរ៉ង់ ជាការបោះជំហានសកម្មក្នុងការអនុវត្តគោលមាគ៌ា របស់
បក្សនិងរដ្ឋវៀតណាមស្តីពីការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណី ទន្ទឹម
នឹងការបើកទូលាយទំនាក់ទំនងកិច្ចការបរទេសពហុបែបពហុភាគី។ ជោគជ័យ
នៃដំណើរទស្សកិច្ចនេះរួមជាមួយរាល់កិច្ចព្រមព្រៀងឯកសារនានាទទួលបាន​
នោះ ជាការគូសចេញរបត់ថ្មីដ៏មានសារសំខាន់និងជាគ្រឹះស្ថានរឹងមាំសម្រាប់នាំ
ទំនាក់ទំនងរវាង វៀតណាមជាមួយប្រទេសទាំងបីតង់ហ្សានី ប្រទេសម៉ូសំប៊ិក
និងអ៊ីរ៉ង់ ឡើងកំពស់ថ្មី ដើម្បីការអភិវឌ្ឍន៍សម្បូរុងរឿងរបស់វៀតណាមនិង
ប្រទេសជាមិត្តភក្តិប្រពៃណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ