ប្រធានរដ្ឋលោក Vo Van Thuong ទទួលជួបឧបនាយករដ្ឋមន្ត្រីកម្ពុជា

(VOVWORLD) - កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខនៅតែបន្តជាសសរស្តម្ភក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាពិសេសនៅតាមតំបន់ព្រំដែន មានសកម្មភាពសម្បូរបែប។
ប្រធានរដ្ឋលោក Vo Van Thuong ទទួលជួបឧបនាយករដ្ឋមន្ត្រីកម្ពុជា - ảnh 1ប្រធានរដ្ឋលោក Vo Van Thuong ទទួលជួបឧបនាយករដ្ឋមន្ត្រីកម្ពុជា (រូបថត៖ vna)

នារសៀលថ្ងៃនេះ (៧ មករា) នៅវិមានប្រធានរដ្ឋ នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Vo Van Thuong បានទទួលជួបឧបនាយករដ្ឋមន្ត្រីកម្ពុជាលោក នេត សាវឿន ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមពិធីរំលឹកខួបលើកទី ៤៥ នៃទិវាជ័យជំនះសង្គ្រាមការពារព្រំដែននិរតីនៃមាតុភូមិ និងរួមជាមួយកងទ័ព និងប្រជាជនកម្ពុជាដណ្ដើមបានជ័យជំនះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ - ៧ មករា ២០២៤)។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក Vo Van Thuong បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរជាមួយកម្ពុជា; ចងចាំជានិច្ចនូវជំនួយរបស់ប្រជាជនកម្ពុជាក្នុងការតស៊ូកន្លងមកដើម្បីការពារមាតុភូមិក៏ដូចជាក្នុងការងារកសាង និងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ននេះ។ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ១០ ពាន់លានដុល្លារអាមេរិក ដែលជាមូលដ្ឋានសម្រាប់ការបង្កើតកម្លាំងចលករដើម្បីកែលម្អកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខនៅតែបន្តជាសសរស្តម្ភក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាពិសេសនៅតាមតំបន់ព្រំដែន មានសកម្មភាពសម្បូរបែប។ ប្រទេសទាំងពីរតែងតែមានគំនិតផ្តួចផ្តើមបង្កើតយន្តការសហប្រតិបត្តិការថ្មីលើបណ្តាញបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងអង្គការផ្សេងៗទៀត។

 

ជាការឆ្លើយតបលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីកម្ពុជា បានជូនដំណឹងថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាបានធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ចមួយចំនួនរបស់វៀតណាម ដោយហេតុនេះជំរុញការអនុវត្តយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ