ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យតេត ដល់ប្រជាជន និងយុទ្ធជននៅលើកោះ Tho Chau
(VOVWORLD) - នៅឃុំកោះ Tho Chau ប្រធានរដ្ឋលោក Vo Van Thuong បានទៅសួរសុខទុកនៅ កងវរសេនាធំ លេខ ១៥២ យោធភូមិភាគទី៩។
ប្រធានរដ្ឋ លោក Vo Van Thuong ជាមួយនឹងមេបញ្ជាការកងវរសេនាធំលេខ ១៥២ យោធភូមិភាគទី៩ (រូបថត៖ VOV) |
បន្តដំណើរទស្សនកិច្ច សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បណ្តាមូលដ្ឋានភាគខាងត្បូង នាព្រឹកថ្ងៃទី ២០ មករា ប្រធានរដ្ឋ លោក Vo Van Thuong បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរបុណ្យតេតដល់កងទ័ព និងប្រជាជននៅកោះ Tho Chau (ហៅម្យ៉ាងទៀតថា Tho Chu) នៃទីក្រុង Phu Quoc ខេត្ត Kien Giang ជាឃុំកោះដាច់ស្រយាលបំផុតនៅភាគនិរតីនៃប្រទេសជាតិ។
នៅឃុំកោះ Tho Chau ប្រធានរដ្ឋលោក Vo Van Thuong បានទៅសួរសុខទុកនៅកងវរសេនាធំ លេខ ១៥២ យោធភូមិភាគទី៩។ លោកប្រធានរដ្ឋ Vo Van Thuong ក៏បានទៅសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់អំណោយដល់កម្មាភិបាល យុទ្ធជននៅប៉ុស្តិ៍ការពារព្រំដែន Tho Chau នៃកងទ័ពការពារព្រំដែនខេត្ត Kien Giang; អញ្ជើញសួរសុខទុក្ខ លើកទឹកចិត្ត ជូនពរ បុណ្យតេត និងជូនអំណោយដល់ប្រជាពលរដ្ឋ និងយុទ្ធជននៅឃុំកោះ Tho Chau ផងដែរ៕