ពិព័រណ៍លើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ កេរដំណែលនិងរមណីដ្ឋានរបស់វៀតណាម

(VOVWORLD) - ពិព័រណ៍ “ពណ៌នៃបេតិកភណ្ឌវប្បធម៌ធម្មជាតិវៀតណាម និងផលិតផលសិប្បកម្មប្រពៃណី” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកា ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅខេត្ត Nghe An ដោយមានការចូលរួមពីខេត្ត ក្រុងចំនួន ២០។ ព្រឹត្តិការណ៍នេះត្រូវបានមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ និងសិល្បៈវៀតណាម និងអង្គភាពពាក់ព័ន្ធ រៀបចំឡើង សំដៅអបអរសាទរ ទិវាបេតិកភណ្ឌវប្បធម៌វៀតណាម ថ្ងៃទី២៣ ខែវិច្ឆិកា។

ការតាំងពិព័រណ៌នេះបានណែនាំដល់សាធារណជននូវលំហរនៃបេតិកភណ្ឌវប្បធម៌វៀតណាម និងផលិតផលសិប្បកម្មប្រពៃណីតាមរយៈប្រព័ន្ធឯកសារ វត្ថុបុរាណ និងរូបថតបេតិកភណ្ឌសិល្បៈជាង ៣០០។ ជាពិសេស តំបន់តាំងពិព័រណ៌ “បេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ និងតំបន់រមណីដ្ឋានវៀតណាម” ផ្តោតសំខាន់លើការឧទ្ទេសនាមបេតិកភណ្ឌធម្មជាតិពិភពលោក និងបេតិកភណ្ឌវប្បធម៌ពិភពលោក; បេតិកភណ្ឌពិភពលោកវប្បធម៌ និងធម្មជាតិចម្រុះ; បេតិកភណ្ឌវប្បធម៌អរូបី; បំរុងជីវមណ្ឌលពិភពលោកនៅវៀតណាម; បេតិកភណ្ឌឯកសារ; ឧទ្យានភូមិសាស្ត្រសកល។ រួមជាមួយគ្នានោះ គឺរូបភាពនៃបេតិកភណ្ឌជាតិពិសេស បេតិកភណ្ឌវប្បធម៌រូបី និងអរូបី និងទេសភាពល្បីៗទូទាំងប្រទេស។

ពិព័រណ៍លើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ កេរដំណែលនិងរមណីដ្ឋានរបស់វៀតណាម - ảnh 1ស្នាដៃមួយដែលត្រូវបានដាក់តាំងបង្ហាញនៅឯពិព័រណ៍។ រូបភាព៖ គណៈកម្មការរៀបចំ

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ទាំងនេះ ក៏នឹងមានការប្រកួតប្រជែង និងតាំងបង្ហាញផលិតផលសិប្បកម្មវៀតណាមឆ្នាំ ២០២៤ មហោស្រពសិល្បៈប្រជាប្រិយ "វៀតណាម - ពណ៌នៃបេតិកភណ្ឌ" និងខួបលើកទី ១០  ដែលចម្រៀងប្រជាប្រិយ Vi Giam Nghe Tinh ត្រូវបានអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ UNESCO ចុះបញ្ជី

ប្រតិកម្មទៅវិញ

ផ្សេងៗ