ប្រធានរដ្ឋលោកTran Dai Quang៖ខេត្ត Lao Caiគប្បីខំប្រឹងប្រែងឲ្យក្លាយទៅជាខេត្តអភិវឌ្ឍន៍របស់តំបន់ពាយយព្យ

(VOVWORLD) -នាព្រឹកថ្ងៃទី៩កក្កដានៅទីក្រុង Lao Cai បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី១១០ នៃទិវាបង្កើតខេត្ត Lao Cai (ថ្ងៃទី១២កក្កដា) និងទទួលគ្រឿងឥស្ស រិយយសឯករាជ្យថ្នាក់ទី១។ 
ប្រធានរដ្ឋលោកTran Dai Quang៖ខេត្ត Lao Caiគប្បីខំប្រឹងប្រែងឲ្យក្លាយទៅជាខេត្តអភិវឌ្ឍន៍របស់តំបន់ពាយយព្យ - ảnh 1ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ  An Đăng/TTXVN) 

អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានលើកច្បាស់ថា ខេត្ត Lao Cai ជាខេត្តមានទីតាំងយុទ្ធសាស្ត្រសំខាន់អំពីនយោ បាយ សេដ្ឋកិច្ច សង្គម ការពារជាតិ សន្តិសុខនិងកិច្ចការបរទេស។ លើសពីនេះទៅ ទៀត ខេត្តមានប្រៀបខ្លាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងជួបប្រាស្រ័យវប្បធម៌វៀត ណាមជាមួយប្រទេសអាស៊ាន ចិន និងបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គបើកទូ លាយ ហើយច្រកទ្វារអន្តរជាតិ Lao Cai មានតួនាទីសំខាន់សម្រាប់របៀងសេដ្ឋកិច្ច Kunming-Lao Cai-Ha Noi-Hai Phong ផងដែរ។ ដើម្បីខិតខំប្រឹងប្រែងក្លាយទៅជា ខេត្តអភិវឌ្ឍន៍របស់តំបន់ពាយព្យ លោក Tran Dai Quang បានស្នើឲ្យបក្សភាគ រដ្ឋ អំណាច កងទ័ពនិងប្រជាជនខេត្ត Lao Cai ប្រមូលផ្តុំអនុវត្តព្រមៗគ្នារាល់ដំណោះ ស្រាយលើកកំពស់គុណភាពកំណើន អភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធិភាព។ លោក Tran Dai Quang ក៏បានក្រើនរំលឹកខេត្ត Lao Cai ឲ្យ ផ្តោតការយកចិត្តទុកដាក់ជម្រុញការអភិវឌ្ឍន៍វប្បធម៌ សង្គម បណ្តុះបណ្តាល និង លើកកំពស់គុណភាពប្រភពធនធានមនុស្ស គុណភាពថែទាំសុខភាពប្រជាជន  ជាពិ សេស ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ កាត់បន្ថយភាពក្រីក្រ បង្កើតបរិយាកាស ងាយស្រួលសម្រាប់ការអភិវឌ្ឍន៍ ការពារអធិបតេយ្យភាពជាតិ រួមចំណែកកសាងខ្សែ ព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ