ប្រធានរដ្ឋវៀតណាម Truong Tan Sang ជួបប្រាស្រ័យអតីតប្រធានាធិបតីអាមេរិក Bill Clinton
|
ប្រធានរដ្ឋវៀតណាម Truong Tan Sang ជួបប្រាស្រ័យអតីតប្រធានាធិបតីអាមេរិក Bill Clinton |
(VOV)_នារសៀលថ្ងៃទី២ កក្កដា នៅទីក្រុងហាណូយ ក្នុងជំនួបសន្ទនាជាមួយ
អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton ដែលកំពុងបំពេញទស្សនកិច្ចនៅ
វៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០ ទិវាបង្កើតទំនាក់ទំនងការ
ទូតរវាងវៀតណាមនិងអាមេរិកនោះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang
បានអះអាងថា៖ គោលមាគា៍ផ្សះផ្សា ជាបុព្វបទសំខាន់ ដើម្បីវៀតណាមនិងអាមេរិក
មានកិច្ចសហប្រតិបត្តិការនាបច្ចុប្បន្ន។ បណ្ដាសមិទ្ធិផលក្នុងទំនាក់ទំនងសហប្រតិ
បត្តិការរវាងភាគីទាំងពីរ ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ មានការរួមវិភាគទានយ៉ាងធំ
ធេងពីអតីតប្រធានាធិបតី Bill Clinton និងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក
ស្រី Hillarry Clinton ។ក្រោយ២០ឆ្នាំប្រក្រតីទំនាក់ទំនងមក វៀតណាមនិងអាមេរិក
សុទ្ធតែទទួលបានសមិទ្ធិផលល្អប្រសើរ និងកំពុងដោះស្រាយការជំពាក់ជំពិននៅ
សេសសល់។ ស្ដីពីបញ្ហានៅសមុទ្រខាងកើត ប្រធានរដ្ឋ Truong Tan Sang
ស្វាគមន៍គោលជំហររបស់អាមេរិក និងអះអាងថា៖ វៀតណាមជានិច្ចកាលមាន
គោលបំណងដោះស្រាយជំលោះ ដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ ដែល
ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ១៩៨២ គោរព
សេចក្ដីថ្លែងការណ៍ស្ដីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត ( DOC ) និង
ឈានទៅដល់ទទួលបានការព្រមព្រៀង ក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ
ខាងកើត ( COC)
អតីតប្រធានាធិបតី Bill Clinton បានបង្ហាញក្តីសោមនស្សរីករាយ ដែលបាន
ត្រឡប់មកទស្សនាវៀតណាមលើកនេះ និងចាត់ទុកថា៖ លទ្ធផលនៃការប្រក្រតីទំ
នាក់ទំនងរវាងប្រទេសទាំងពីរជាគំរូ១ ក្នុងការកាត់បន្ថយការខ្វែងគំនិត បង្កើតកម្លាំង
ពលំសំរាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ និងក្នុងតំបន់៕