នាយប់ថ្ងៃទី ៥ កក្កដា ប្រធានរដ្ឋវៀតណាម Truong Tan Sang បានទទួលជួបសន្ទនា ជាមួយបណ្ដាប្រធានគណៈប្រតិភូនៃបណ្តាប្រទេសអាមេរិកឡាទិន ដែលកំពុងចូល
រួម វេទិការពាណិជ្ជកម្មវៀតណាម-អាមេរិកឡាទិនវិនិយោគដែលបានរៀបចំជាលើក
ដំបូងនៅវៀតណាម។ ក្នុងជំនួបសន្ទនា ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖ វៀតណាមនិងប្រទេសអាមេរិកឡាទិនមានទំនាក់ទំនងមិត្តភាពប្រពៃណីល្អប្រសើ
យូអង្វែង។ ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា៖ ក្នុងការអនុវត្តគោល
នយោបាយកិច្ការបរទេសបើកទូលាយ ពហុភាគីបនីយកម្ម ពហុបែបបនីយកម្ម
ទំនាក់ទំនងសកម្មនិងម្ចាស់ការសមាហរណកម្មអន្តរជាតិ វៀតណាមយកចិត្តទុក
ដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយបណ្ដាប្រទេសអាមេរិកឡាទិន។ សក្តានុភាពសហប្រត្តិបត្តិការរវាងភាគីនានាមានពាពធំធេង។ វៀតណាមនឹងបង្ក
លក្ខណៈងាយស្រួលឲ្យបណ្ដាអង្គភាពអាជីវកម្មអាមេរិកឡាទិនវិនិយោគធ្វើអាជីវកម្ម
ប្រកបដោយ ស្ថិរភាពនិងមានប្រសិទ្ធភាពនៅវៀតណាម។ ប្រធានរដ្ឋ Truong Tan
Sang មានគោលបំណងថា៖រដ្ឋាភិបាលរួមជាមួយបណ្ដាអង្គភាពអាជីវកម្មអាមេរិកឡា
ទិនបង្កលក្ខណៈងារស្រួលឲ្យបណ្ដាអង្គភាពអាជីវកម្មនិងវិនិយោកិនវៀតណាមនៅ
អាមេរិកឡាទិន។ថ្លែងមតិក្នុងជំនួបសន្ទនា បណ្ដាប្រធានគណៈប្រតិភូបានសង្កត់
ធ្ងន់ថា៖ អាមេរិកឡាទិន ត្រៀមខ្លួនជាស្រេច បើកទំលាយទំនាក់ទំនងសហប្រតិបត្តិ
ការជាមួយប្រទេសទាំងអស់ លើសកលលោក ក្នុងនោះមានវៀតណាមផង។ បណ្ដាប្រធានគណៈប្រតិភូមានគោល បំណងថា៖ តាមរយៈវេទិការលើកនេះ កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគត្រូវបានបង្កើនឲ្យខ្លាំងក្លាថែម
ទៀត និងទំនាក់ទំនងរវាងប្រទេសអាមេរិក ឡាទិននានានិងវៀតណាម នឹងត្រូវ
បានលើកឡើងកំពស់ថ្មីមួយ៕
|
ប្រធានរដ្ឋវៀតណាម Truong Tan Sang បានទទួលជួបសន្ទនា ជាមួយបណ្ដាប្រធានគណៈប្រតិភូនៃបណ្តាប្រទេសអាមេរិកឡាទិន (Image: Vietnamplus) |