បន្តដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម Truong Tan Sang នៅកាហ្សាក់ស្តង់
នាថ្ងៃទី ១០ កញ្ញា ប្រធានរដ្ឋវៀតណាមបានជួបចរចារជាមួយប្រធានាធីបតីកាហ្សាក់
ស្តង់ Nursultan Nazarbayev។ ប្រធានាធិបតី Nursultan Nazarbayev បានវាយតំលៃខ្ពស់
ចំពោះសម្ធិទិដ៏សំខាន់ដែលប្រជាជនវៀតណាមទទួលបានក្នុងកិច្ចការផ្លាស់ប្តូរថ្មីនិង
តួនាទីកិត្តិសព័្ទរបស់វៀតណាមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែត្រូវបានលើកកំពស់ក្នុង
តំបន់និងលើសកលលោក។ លោកឲ្យដឹងថា ៖
“កាហ្សាក់ស្តង់ចាត់ទុកវៀតណាមគឺជាដៃគូរយុទ្ធសាស្ត្រនៅតំបន់អាស៊ី។ ដំណើរ
ទស្សនកិច្ចរបស់ខ្ញុំនៅវៀតណាមនាឆ្នាំទៅមិញនិងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ
វៀតណាមនៅកាហ្សាក់ស្តង់លើកនេះនឹងបង្កលក្ខណៈងាយស្រួលដើម្បី ភាគីទាំង ២ បង្កើនកិច្ចសហប្រតិបត្តិការ។ បណ្ដាកិច្ចព្រមព្រៀងដែលបាន ចុះហេត្ថលេខាក្នុង
ដំណើរទស្សនកិច្ចវៀតណាមរបស់ខ្ញុំលើមុនក៏ដូចកិច្ចព្រមព្រៀង បានចុះហេត្ថលេខា នឹងបង្កើនទំនាក់ទំនងទ្វេភាគីឲ្យស៊ីជំរៅនិងខ្លាំងក្លាថែមទៀត។”
|
ប្រធានរដ្ឋវៀតណាមបានជួបចរចារជាមួយប្រធានាធីបតី កាហ្សាក់ស្តង់ Nursultan Nazarbayev។ (Image: Internet) |
ក្នុងជំនួបចរចារ ភាគីទាំង ២ បានអះអាងបន្តអនុវត្តយ៉ាងសកម្មផែនការសកម្មភាពរួម
វៀតណាម-កាហ្សាក់ស្តង់ ដំណាក់កាល ២០១១-២០១៣ រក្សារនិងលើកកំពោះប្រសិទ្ធ ភាពរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាល វៀតណាម-កាហ្សាក់ស្តង់អំពីកិច្ចសហប្រតិ បត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិទ្យាសាស្ត្របច្ចេវិទ្យា។ បន្ទាប់ពីការចរចារ
ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ បានជួបជាមួយអ្នកសារព័ត៌មាន។ ប្រធានរដ្ឋវៀតណាម
Truong Tan Sang បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាង
វៀតណាមនិងកាហ្សាក់ស្តង់ម្តងទៀត៖
“យើងខ្ញុំអះអាងគោលបំណងនិងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាម
ថា៖ នាំទំនាក់ទំនងវៀតណាម-កាហ្សាក់ស្តង់លើកំពស់ថ្មី សំដៅបង្កើតកំលាំងចលករ ឲ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសគឺសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។
ខ្ញុំជឿជាក់ថា៖ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ យើងនឹងរួមចំណែកអនុវត្ត រាល់ភារកិច្ចដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ២០១១-
២០២០ របស់វៀតណាម ក៏ដូចជាយុទ្ធសាស្ត្ររបស់កាហ្សាក់ស្តង់ ២០៣០ ដោយមាន
គោលដៅ ដ៏ធំធេង ប្រកបដោយជោគជ័យ។”
|
ប្រធនរដ្ឋ Truong Tan Sang បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាកាហ្សាក់ស្តង់ លោក Kairat Mami។ (Image: Internet) |
ក្នុងឱកាសនេះ ភាគីទាំង ២ បានចេញសេចក្តីថ្លែងការរួម។ នារសៀលថ្ងៃដ៏ដែល
ប្រធនរដ្ឋ Truong Tan Sang បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាកាហ្សាក់ស្តង់
លោក Kairat Mami។ ក្នុងជំនួបសន្ទនា រដ្ឋសភានៃប្រទេសទាំង ២ នឹងជំរុញយ៉ាង សកម្មអនុវត្តបណ្ដាការព្រមព្រៀងដែលភាគីទាំង ២ បានចុះហេត្ថលេខា បង្កើន
សហការលើវេទិការសភាតំបន់និងអន្តរជាតិ។ ក្រៅពីនោះ ប្រធានរដ្ឋវៀតណាម ក៏បានជួបជាមួយប្រធានរដ្ឋសភាកាហ្សាក់ស្តង់ លោក N. Nigmatulin។ ក្នុងថ្ងែនោះ
ដែរ ប្រធានរដ្ឋ Truong Tan Sang រួមជាមួយប្រធានាធិបតីកាហ្សាក់ស្តង់ Nursultan
Nazarbayev បានចូលរួមពិធីបើក “បណ្ដាទិវាវប្បធម៍វៀតណាមនៅកាហ្សាក់ស្តង់”។
នាថ្ងៃទី ១១ កញ្ញា ប្រធានរដ្ឋ Truong Tan Sang បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី
កាហ្សាក់ស្តង់ Karim K.Massimov និងចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាម
កាហ្សាក់ស្តង់ និងពិធីបង្កើតក្រុមប្រឹក្សារអង្គភាពអាជីវកម្មវៀតណាម-កាហ្សាក់ស្តង់។
ប្រធានរដ្ឋវៀតណាមបានស្នើថ្នាក់ដឹនាំក្រុមហ៊ុនប្រេងឧស្ម័ន្ធជាតិកាហ្សាក់ស្តង់
KazMunaiGaz បង្កកលក្ខណៈងាយស្រួលឲ្យសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធជាតិវៀត
ណាមធ្វើអាជីវកម្មនៅកាហ្សាក់ស្តង់។
នាយប់ថ្ងៃទី ១១ កញ្ញា (តាមម៉ោង់តំបន់) ប្រធានរដ្ឋវៀតណាម Truong Tan Sang និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញទីក្រុង Almaty បញ្ចប់ដំណើរ ទស្សនកិច្ចនៅកាហ្សាក់ស្តង់ ប្រកបដោយជោគជ័យ៕