ប្រធានរដ្ឋវៀតណាម៖ បណ្ដាអង្គភាពអាជីវកម្មសកម្មផ្លាស់ប្តូរថ្មីផ្សាភ្ជាប់ក្នុងដំណើការ សមាហរណកម្ម
|
ប្រធានរដ្ឋវៀតណាម៖ បណ្ដាអង្គភាពអាជីវកម្មសកម្មផ្លាស់ប្តូរថ្មីផ្សាភ្ជាប់ក្នុងដំណើការ សមាហរណកម្ម (Image: TNO) |
(VOVworld)- ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៩ នៃទិវាបុណ្យជាតិ
(ថ្ងៃទី ២ កញ្ញា) នារសៀលថ្ងៃទី ២៨ សីហា ប្រធានរដ្ឋវៀតណាម លោក Truong
Tan Sang បានជួបមុខជាមួយបណ្ដាអាជីវករវ័យក្មេងគំរូដែលទទួលបានរង្វាន់ថ្លៃថ្លា
“ផ្កាយក្រហម ឆ្នាំ ២០១៤”។ ផ្លាស់ប្តូរជាមួយបណ្ដាតំណាង ប្រធានរដ្ឋ Truong
Tan Sang បានសង្កត់ ធ្ងន់ថា៖ បណ្ដាអាជីវករវ័យក្មេងវៀតណាមត្រូវសកម្មផ្លាស់
ប្តូរថ្មីសំដៅកសាងសហគមន៍ អាជីរកម្មមាំមួននិងសមាហរណកម្មអន្តរជាតិដ៏
ស៊ីជម្រៅ។ ទន្ទឹមនឹងនោះ បណ្ដាអាជីវករវ័យក្មេងត្រូវជាកំលាំងជួរមុខក្នុងការ
ផ្សាភ្ជាប់សហប្រតិបត្តិការដើម្បីលើកកំពស់ការប្រកួតប្រជែងនៃបណ្ដាអង្គការ
ភាពអាជីវកម្មក្នុងប្រទេសជាមួយអង្គភាព អាជីវកម្មបរទេសផងដែរ។ ប្រធានរដ្ឋ
Truong Tan Sang បានស្នើរថា៖ នៅសន្និបាត តំណាងនៃសមាគមអាជីវករវ័យក្មេង
ដែលនឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ៣០ ដល់ទី ៣១ សីហាខាងមុខនេះ បណ្ដាតំណាងត្រូវស្វែងរកវិធានការប្រសិទ្ធភាពដើម្បីសហគមន៍អង្គភាពអាជីវកម្ម
វ័យក្មេងនិយាយដោយឡែកនិងអង្គភាពអាជីវកម្មក្នុង ប្រទេសនិយាយរួមអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត៕