ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ចូលរួមពិធីរំលឹកខួបលើកទី ៤០ ទិវាប្រពៃណីរបស់កងពលលេខ១១

(VOVWORLD) - នាថ្ងៃទី ៩ មិថុនា កងពលលេខ១១ ក្រសួងការពារប្រទេសវៀតណាម បាន រៀបចំពិធីអបអរសាទរខួបលើកទី៤០ទិវាប្រពៃណីរបស់កងពល (១១ មិថុនា ១៩៨២ - ១១ មិថុនា ២០២២) និងទទួលគ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី៣។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ចូលរួមពិធីរំលឹកខួបលើកទី ៤០ ទិវាប្រពៃណីរបស់កងពលលេខ១១ - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី៣ជូនកងពលលេខ១១។ (រូបថត៖ TTXVN)
អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖ ក្រោយរយៈពេល៤០ឆ្នាំនៃការកសាង ខិតខំប្រឹងប្រែង និង អភិវឌ្ឍន៍ ក្រោមការដឹកនាំដោយផ្ទាល់របស់គណៈកម្មាធិការយោធាមជ្ឈិម ក្រសួង ការពារប្រទេស កងពលលេខ ១១ បានអនុវត្តន៍យ៉ាងល្អទាំងភារកិច្ចយោធា ការពារ ជាតិ និងភារកិច្ចផលិតកម្ម អាជីវកម្ម ព្រមទាំងដើរតួនាទីជាគន្លឹះក្នុងវិស័យសំណង់ មូលដ្ឋានរបស់កងទ័ពកសាងបាននូវពាណិជ្ជសញ្ញាដ៏ធំមួយនៅក្នុងឧស្សាហកម្ម សំណង់របស់វៀតណាម។
លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា សហគ្រាសយោធា បន្តជាកម្លាំងឈានមុខគេ ក្នុងការបំពេញភារកិច្ចលំបាកផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ការពារជាតិ និងសន្តិសុខ នៅ តាមតំបន់ព្រំដែន កោះសមុទ្រ រួមចំណែកដល់ការបង្កើនធនធានសម្រាប់វិស័យការពារជាតិ រួមវិភាគទានយ៉ាងសកម្មដល់ថវិការដ្ឋ ក៏ដូចជាការអនុវត្តភារកិច្ចសន្តិសុខសង្គម គោលនយោបាយភស្តុភារសម្រាប់កងទ័ពទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ