ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc៖ ទីក្រុងហូជីមិញ​ចាំបាច់​ត្រូវ​ផ្តោតសំខាន់​លើការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់

(VOVWORLD) - នាព្រឹកថ្ងៃទី ១២ មេសា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់នៅទីក្រុងហូជីមិញ។ 
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc៖ ទីក្រុងហូជីមិញ​ចាំបាច់​ត្រូវ​ផ្តោតសំខាន់​លើការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់ - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួប (រូបថត៖ VNA)

គម្រោងវិនិយោគសាងសង់មណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ មានទុនវិនិយោគសរុប ១៥២ ពាន់លានដុង ហើយបានអនុវត្តន៍សាងសង់តាំងពីឆ្នាំ ២០០៤ មក។ នេះគឺជាមណ្ឌលកសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ឈានមុខនៅទូទាំងប្រទេសលើវិស័យដាំដុះ និងចិញ្ចឹមជលផល សំដៅឆ្ពោះទៅរកការអភិវឌ្ឍកសិកម្មនគរ និងកសិកម្មប្រកបដោយចីរភាព។

អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្នើឲ្យថ្នាក់ដឹកនាំទីក្រុង និងគណៈគ្រប់គ្រងមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ចាំបាច់ត្រូវបន្តវិនិយោគអភិវឌ្ឍន៍ ហើយដល់ឆ្នាំ ២០៣០ ក្លាយទៅជាទីកន្លែងនាំវិស័យកសិកម្មរបស់ទីក្រុងហូជីមិញ និងកសិកម្មវៀតណាមអភិវឌ្ឍន៍។ គណៈគ្រប់គ្រងធ្វើការសិក្សាស្រាវជ្រាវនិងលើកសំណើរអំពីគោលនយោបាយកសិកម្មបច្ចេកវិទ្យាខ្ពស់; ម្ចាស់ការកៀងគរប្រភពធនធាន  ផ្តោតសំខាន់លើសង្គមភាវូបនីយកម្ម ដើម្បីអភិវឌ្ឍកសិកម្មទំនើប។ ទន្ទឹមនឹងនេះ បន្តបង្កើនការវិនិយោគមូលដ្ឋាន សំភារៈ បង្កើតមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ពហុមុខងារ ក្នុងនោះកសាងគំរូ ដែលតភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc៖ ទីក្រុងហូជីមិញ​ចាំបាច់​ត្រូវ​ផ្តោតសំខាន់​លើការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់ - ảnh 2ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទស្សនាបន្ទប់តាំងបង្ហាញផលិតផលកសិកម្មបច្ចេកវិទ្យាខ្ពស់ (រូបថត៖ VNA)

លោកប្រធានរដ្ឋក៏បានស្នើរឲ្យស្ថាប័នមានសមត្ថកិច្ចលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋចំពោះមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ ព្រមទាំងជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន និងសាលានានាក្នុងប្រទេស និងនៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ី។ តាមនោះលើកកម្ពស់ប្រសិទ្ធភាពសិក្សាស្រាវជ្រាវ និងប្រើប្រាស់ លើកកម្ពស់តម្លៃផលិតផលកសិកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ