ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានសភា ពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌូនេស៊ី

(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ធ្នូ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌូនេស៊ី នៅរដ្ឋធានីហ្សាកាតា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួប ជាមួយប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី (KADIN) លោក Arsjad Rasjid។ 

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានសភា ពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌូនេស៊ី - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួប ជាមួយប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី (KADIN) លោក Arsjad Rasjid។ (រូបថត៖ TTXVN)
លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់សភាពាណិជ្ជ កម្ម និងឧស្សាហកម្មឥណ្ឌូណេស៊ី ហើយបានស្វាគមន៍លោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី (KADIN) និងសហគ្រាសឥណ្ឌូណេស៊ី មានសកម្មភាព សហប្រតិបត្តិការជាច្រើនជាមួយវៀតណាមលើវិស័យវិនិយោគ ពាណិជ្ជកម្ម ដោយ ចាត់ទុកថា ប្រការនោះបានរួមចំណែកយ៉ាងសំខាន់ទៅក្នុងលទ្ធផលនៃកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ ជាពិសេសក្នុងឆ្នាំ ២០២៣ ដែលជាការខួបលើកទី ១០ ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌូណេស៊ី លោក Arsjad Rasjid បានសន្យាថា នឹងជំរុញការលើកកំពស់ទំហំពាណិជ្ជកម្មនិងការវិនិយោគ ដែល ក្នុងនោះ សហគ្រាសនៃប្រទេសទាំងពីរតភ្ជាប់គ្នាទៅជាផ្នែកមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់ សកល។ ទន្ទឹមនឹងនោះ លោកមានគោល បំណងថា ថ្នាក់ដឹកនាំ និងក្រសួង ស្ថាប័ននៃ ប្រទេសទាំងពីរមានផែនការអនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការ ធ្វើជាមូលដ្ឋាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរ។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានសភា ពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌូនេស៊ី - ảnh 2លោកប្រធានរដ្ឋ Nguyen Xuan Phuc ទទួលជួបលោក Albert សហស្ថាបនិកនៃសម្ព័ន្ធក្រុមហ៊ុន Traveloka។ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃដដែល ទទួលជួបលោក Albert សហស្ថាបនិកនៃសម្ព័ន្ធក្រុមហ៊ុន Traveloka ជាសហគ្រាសដែលមានកម្មសិទ្ធិលើផ្លាតហ្វមផ្គត់ផ្គង់សេវាកម្មធ្វើដំណើរ តាមអ៊ីនធឺណិតឈានមុខគេនៅអាស៊ីអាគ្នេយ៍ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្វាគមន៍ចំពោះប្រតិបត្តិការអាជីវកម្មសេវាកម្មទេសចរណ៍របស់សម្ព័ន្ធក្រុមហ៊ុន Traveloka នៅវៀតណាម ព្រមទាំងបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនបន្តជួយផ្សព្វផ្សាយនិងនាំរូបភាពប្រទេសនិងមនុស្សវៀតណាមទៅកាន់ពិភពលោក ទាក់ទាញភ្ញៀវទេសចរមកទស្សនាវៀតណាមកាន់តែច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ