ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតក្រូអាស៊ី និងសេណេហ្គាល់អញ្ជើញមកជូនសាតាំង

(VOVWORLD) - នារសៀលថ្ងៃទី ១៣ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋក្រូអាស៊ី លោក Ivan Velimir Starcevic; ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសេណេហ្គាល់ លោក Abdoulaye Barro ដែលលោកទាំងពីរអញ្ជើញមកជូនសាតាំង។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតក្រូអាស៊ី និងសេណេហ្គាល់អញ្ជើញមកជូនសាតាំង - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលសាតាំងពីឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋក្រូអាស៊ី Ivan Velimir Starcevic (រូបថត៖ Thong Nhat/TTXVN)

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋក្រូអាស៊ី លោក Ivan Velimir Starcevic ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយក្រូអាស៊ី។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ តាមនោះ ធ្វើយ៉ាងណាឱ្យទំនាក់ទំនងដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហភាពអឺរ៉ុបកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតក្រូអាស៊ី និងសេណេហ្គាល់អញ្ជើញមកជូនសាតាំង - ảnh 2ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលសាតាំងរបស់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសេណេហ្គាល់ Abdoulaye Barro (រូបថត៖ Thong Nhat/TTXVN)

ទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសេណេហ្គាល់ លោក Abdoulaye Barro ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតសកម្មក្នុងការជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសថ្នាក់ខ្ពស់ផងដែរ។ ភាគីទាំងពីរបន្តគាំទ្រ គ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និង អង្គការ Francophonie។ លោកប្រធានរដ្ឋមានបំណងចង់ឲ្យសេណេហ្គាល់បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមក្នុងការរស់នៅ និងធ្វើអាជីវកម្មនៅ សេណេហ្គាល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ