ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃ

(VOVWORLD) - ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ 
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃ - ảnh 1លោកប្រធានរដ្ឋអញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)

នាយប់ថ្ងៃទី ១៧ ខែវិច្ឆិកា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ និងចូលរួមកិច្ចប្រជុំកំពូល APEC លើកទី ២៩ លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកជំទាវភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃ និងជួបសំណេះ សំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងបងប្អូនអាណិកជនវៀតណាម។ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ លោកប្រធានរដ្ឋមានបំណងចង់ឲ្យបងប្អូនអាណិកជនបន្តសាមគ្គី ស្រឡាញ់រាប់អានគ្នា  រួមចំណែកអភិវឌ្ឍន៍ប្រទេសទាំងពីរ រក្សាកិត្យានុភាព និងរូបភាពនៃសហគមន៍ និងគោរពច្បាប់របស់ប្រទេសម្ចាស់ផ្ទះឱ្យបានល្អ រក្សាវប្បធម៌ អត្តសញ្ញាណ ទំនៀមទម្លាប់ របស់ជនជាតិវៀតណាម ជាពិសេសភាសា និងអក្សរវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ