ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc៖ ប្រជាសាសនិក​កាតូលិក​បន្តពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងបក្ស អាជ្ញាធរចាមួយអ្នកមុខអ្នកការ និងប្រជាសាសនិក

(VOVWORLD) - នៅទីសំណាក់អាសឺវ៉ែកហាណូយ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានគោរពជូនពរ លោក Giuse Vu Van Thien អាសឺវ៉ែកនៃតំបន់កាន់សាសនាហាណូយ និងជាអគ្គលេខាធិការងនៃក្រុមប្រឹក្សាអេវ៉ែកវៀតណាម និងអ្នកមុខអ្នកការនៃតំបន់សាសនាហាណូយ ទទួលរដូវបុណ្យណូអែលប្រកបដោយក្ដីសប្បាយរីយរាយ សុខសាន្តត្រាណ និងសុភមង្គល។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc៖ ប្រជាសាសនិក​កាតូលិក​បន្តពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងបក្ស អាជ្ញាធរចាមួយអ្នកមុខអ្នកការ និងប្រជាសាសនិក - ảnh 1លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ និងអបអរសាទរពិធីបុណ្យណូអែលនៅទីសំណាក់អាសឺវ៉ែកហាណូយ

ក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០២១ និងបុណ្យចូលឆ្នាំសកល ២០២២ ខាងមុខនោះ នាព្រឹកថ្ងៃតី ២៣ ធ្នូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ និងអបអរសាទរពិធីបុណ្យណូអែលនៅទីសំណាក់អាសឺវ៉ែកហាណូយ និងគណៈកម្មាធិការសាមគ្គី កាតូលិកវៀតណាម។

នៅទីសំណាក់អាសឺវ៉ែកហាណូយ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានគោរពជូនពរ លោក Giuse Vu Van Thien អាសឺវ៉ែកនៃតំបន់កាន់សាសនាហាណូយ និងជាអគ្គលេខាធិការងនៃក្រុមប្រឹក្សាអេវ៉ែកវៀតណាម និងអ្នកមុខអ្នកការនៃតំបន់សាសនាហាណូយ ទទួលរដូវបុណ្យណូអែលប្រកបដោយក្ដីសប្បាយរីយរាយ សុខសាន្តត្រាណ និងសុភមង្គល។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc៖ ប្រជាសាសនិក​កាតូលិក​បន្តពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងបក្ស អាជ្ញាធរចាមួយអ្នកមុខអ្នកការ និងប្រជាសាសនិក - ảnh 2លោកប្រធានរដ្ឋ Nguyen Xuan Phucអញ្ជើញអបអរសាទរមជ្ឈឹមគណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាមក្នុងឱកាសទទួលអំណរបុណ្យណូអែល ឆ្នាំ ២០២១

លោកប្រធានរដ្ឋបានអះអាងថា បក្ស និងរដ្ឋជានិច្ចកាលធានាសិទ្ធិសេរីភាពខាងជំនឿងរបស់ប្រជាជនតាមរយៈរដ្ឋធម្មនុញ្ញ និងច្បាប់។ លោកប្រធានរដ្ឋបានសម្ដែងជំនឿជាក់ និងគោលបំណងថាប្រជាសាសនិកកាតូលិកកសាងតំបន់កាន់សាសនាឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ទីក្រុងហាណូយ និងរបស់ប្រទេសជាតិឲ្យកាន់តែច្រើនថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងអនុវត្តន៍ល្អនូវគោលការណ៍ និងគោលនយោបាយរបស់បក្ស រដ្ឋ និងមូលដ្ឋាន។ តាមនោះ ផ្ដល់មកនូវជីវភាពរស់នៅប្រកបដោយភាពសុខសាន្តត្រាណជូនប្រជាសានិក ក៏ដូចជារួមចំណែកកសាងទីក្រុងឲ្យកាន់តអរិយធម៌ និងទំនើបពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

នាថ្ងៃដដែល លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានអញ្ជើញ អបអរសាទរមជ្ឈឹមគណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាមក្នុងឱកាសទទួលអំណរបុណ្យណូអែល ឆ្នាំ ២០២១ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ