ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc៖ លើកកម្ពស់សមត្ថភាព ​និងកម្លាំងពលំការពារជាតិ សន្តិសុខ ការពារមាតុភូមិក្នុងលក្ខខ័ណ្ឌប្រវត្តិសាស្ត្រថ្មី

(VOVWORLD) - ក្រោយរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមទី ៨ នីតិកាលទី ១១ សមិទ្ធិផលដ៏ធំធេងគឺការពារយ៉ាងរឹងមាំឯករាជ្យ អធិបតេយ្យភាព ឯកភាពបូរណភាពទឹកដី និងទិសដៅសង្គមនិយម។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc៖ លើកកម្ពស់សមត្ថភាព ​និងកម្លាំងពលំការពារជាតិ សន្តិសុខ ការពារមាតុភូមិក្នុងលក្ខខ័ណ្ឌប្រវត្តិសាស្ត្រថ្មី - ảnh 1សិក្ខាសាលាស្តីពី "ទ្រឹស្តី-ការអនុវត្តកិច្ចការពារមាតុភូមិក្នុងស្ថានការណ៍ថ្មី"

នាព្រឹកថ្ងៃទី ១៦ សីហា នៅទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានគណៈកម្មការដឹកនាំការកសាងគម្រោងបូកសរុបសេចក្តីសម្រេចចិត្តមជ្ឈិមទី ៨ នីតិកាលទី ១១ ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិ ក្នុងស្ថានការណ៍ថ្មី បានអញ្ជើញដឹកនាំសិក្ខាសាលាស្តីពី "ទ្រឹស្តី-ការអនុវត្តកិច្ចការពារមាតុភូមិក្នុងស្ថានការណ៍ថ្មី"។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ក្រោយរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមទី ៨ នីតិកាលទី ១១ សមិទ្ធិផលដ៏ធំធេងគឺការពារយ៉ាងរឹងមាំឯករាជ្យ អធិបតេយ្យភាព ឯកភាពបូរណភាពទឹកដី និងទិសដៅសង្គមនិយម; តួនាទីដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ; ធានាបរិយាកាសសន្តិភាព និងស្ថិរភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ; តស៊ូ និងធ្វើឲ្យបរាជ័យរាល់ឧបាយកល ល្បិចកលប្រឆាំងរបស់អនុភាពអមិត្ត រួមចំណែកដ៏សំខាន់ក្នុងដំណើរការផ្លាស់ប្ដូរថ្មីប្រទេសជាតិ លើកកម្ពស់ឋានៈ កិត្យានុភាពរបស់វៀតណាមនៅឆាកអន្តរជាតិ។ ប្រការនេះបានឆ្លុះបញ្ចាំងពីកម្លាំងពលំគ្រប់ជ្រុងជ្រោយរបស់ប្រទេសជាតិយើង បង្ហាញពីសក្តានុពល សមត្ថភាព និងកម្លាំងការពារជាតិសន្តិសុខ ការពារមាតុភូមិរបស់ប្រជាជនក្នុងលក្ខខ័ណ្ឌប្រវត្តិសាស្ត្រថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ