ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចុះត្រួតពិនិត្យការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឹរាតត្បាត កូវីដ ១៩ នៅទីក្រុងដាណាំង

(VOVWORLD) - លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យក្រសួងសុខាភិបាលនិងទីក្រុង ដាណាំងផ្ដោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដោយស្មារតីខ្ពស់បំផុត គ្រប់គ្រងជនអន្តោប្រវេសន៍យ៉ាងតឹងរឹង ហើយដាក់ការបង្ការទប់ស្កាត់ការឆ្លងរាលដាល ជាអាទិភាពចម្បង។ 

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចុះត្រួតពិនិត្យការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឹរាតត្បាត កូវីដ ១៩ នៅទីក្រុងដាណាំង - ảnh 1លោក Nguyen Xuan Phuc និងក្រុមការងារត្រួតពិនិត្យការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ នៅមន្ទីរពេទ្យសួតដាណាំង។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី៣០ ខែមេសា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងក្រុមការងារបានអញ្ជើញទៅសាកសួរសុខទុក្ខ និងត្រួតពិនិត្យការងារបង្ការ ប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាត ការព្យាបាលអ្នកជម្ងឺ កូវីដ ១៩ នៅមន្ទីរពេទ្យសួតដាណាំង។
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យក្រសួងសុខាភិបាលនិងទីក្រុង ដាណាំងផ្ដោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដោយស្មារតីខ្ពស់បំផុត គ្រប់គ្រងជនអន្តោប្រវេសន៍យ៉ាងតឹងរឹង ហើយដាក់ការបង្ការទប់ស្កាត់ការឆ្លងរាលដាល ជាអាទិភាពចម្បង។ ប្រសិនបើរកឃើញករណីជាប់សង្ស័យឆ្លងជម្ងឺ ត្រូវតាមរកស្លាក ស្នាមឲ្យបានឆាប់រហ័សបំផុត ហើយយកសំណាក កំណត់តំបន់ធ្វើចត្តាឡីស័កដើម្បី កំចាត់ការឆ្លងរាលដាល ត្រៀមខ្លួនជាស្រេចឆ្លើយតបនឹងគ្រប់កាលៈទេសៈទាំងអស់។ លោកប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថា៖ “យើងត្រូវតែលើកកំពស់ស្មារតីទទួលខុសត្រូវរបស់អ្នកដឹកនាំនៅតាមតំបន់នីមួយៗ វិស័យនីមួយៗ កុំឲ្យធ្វេសប្រហែស។ មិនត្រូវគិតថា កូវីដ ១៩ ជាការទទួលខុសត្រូវ របស់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យតែម្នាក់ឯងឡើយ។ រោងចក្រផលិតកម្ម សណ្ឋានគារទាំងអស់ ក៏ត្រូវមានទំនួលខុសត្រូវដែរ ត្រូវរៀបចំអនុវត្តវិធានការបង្ការ ទប់ស្កាត់ជម្ងឺរាតត្បាតឲ្យបានខ្លាំងក្លាជាងទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ