ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួម និងថ្លែងសន្តរកថានៅសម័យពិភាក្សាបើកទូលាយកម្រិតខ្ពស់ស្ដីពី កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងសហភាពអាហ្វ្រិក
(VOVWORLD) - តបតាមសេចក្ដីអញ្ជើញរបស់ ប្រធានាធិបតីកេនយ៉ា លោក Uhuru Kenyatta ប្រធានប្ដួរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែតុលា ឆ្នាំ ២០២១ នោះ នាយប់ថ្ងៃទី ២៨ ខែតុលា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងសម័យពិភាក្សាបើកទូលាយកម្រិតខ្ពស់តាមប្រព័ន្ធវីដេអូ ស្ដីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ-សហភាពអាហ្វ្រិកក្រោមប្រធានបទ៖ «ពង្រឹងសាមគ្គីភាព ដើម្បីសន្តិភាព និងសន្តិសុខក្នុងបរិយាកាសជម្លោះ ដែលកំពុងមានការផ្លាស់ប្ដូរ»។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ VNA) |
ការដែលប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួម និងថ្លែងសុន្តរកថាក្នុងសម័យពិភាក្សាបើកទូលាយកម្រិតខ្ពស់តាមប្រព័ន្ធវីដេអូ ស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងសហភាពអាហ្រ្វិក គឺសំដៅអះអាងនៅកម្រិតខ្ពស់បំផុតចំពោះសហគមន៍អន្តរជាតិ អំពីគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគី ពិពិធកម្ម និងសកម្មធ្វើសមាហរណកម្មអន្តរជាតិ របស់បក្ស និងរដ្ឋវៀតណាម។
ទន្ទឹមនឹងនោះ វៀតណាមបន្តបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការក្នុងតំបន់ ព្រមទាំង អះអាងតួនាទីនិងការរួមវិភាគទានប្រកបដោយមានការទទួលខុសត្រូវលើវិស័យនេះ ដោយបន្តលទ្ធផលជោគជ័យដែលសម្រេចក្នុងខែមេសា ឆ្នាំ ២០២១ ដែល
វៀតណាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ វៀតណាមបានបង្ហាញពីការគោរព និងជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ សហភាពអាហ្វ្រិក បណ្តាប្រទេសអាហ្វ្រិក និងកេនយ៉ាផងដែរ៕