ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo

(VOVWORLD) - នារសៀលថ្ងៃទី ២៧ កញ្ញា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូវៀតណាម អញ្ជើញចូលរួមពិធីបុណ្យសពថ្នាក់ជាតិ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលព្រឹត្តិការណ៍ Budokan ទីក្រុងតូក្យូ ប្រទេសជប៉ុន។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo (រូបថត៖ VNA)

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីលោក Abe Shinzo។ លោកប្រធានរដ្ឋបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះគណបក្សប្រជាធិបតេយ្យសេរី រាជរដ្ឋាភិបាល រដ្ឋសភា ប្រជាជនជប៉ុន និងក្រុមគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រី ចំពោះ មរណភាពរបស់អតីតនាយករដ្ឋមន្ត្រី។ លោកបានថ្លែងអំណរគុណចំពោះអតីតនាយករដ្ឋមន្ត្រី Abe Shinbe ចំពោះមនោសញ្ចេតនា ការយកចិត្តទុកដាក់និងការរួមវិភាគទានក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ជប៉ុន ក្នុងអំឡុងពេល ៨ ឆ្នាំរបស់លោកជានាយករដ្ឋមន្ត្រី ជាមួយនឹងកេរ្តិ៍ដំណែលដ៏ធំធេង របស់លោក Abe Shinzo លើគ្រប់វិស័យ ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម ពលកម្ម និងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន។ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា ការបញ្ជូនគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមចូលរួមពិធីបុណ្យសពថ្នាក់ជាតិនេះបានបង្ហាញពីទំនៀមទំលាប់ភក្តីភាព និងមនោសញ្ចេតនារបស់ប្រទេសជាតិ និងមនុស្សវៀតណាម។

នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida និងលោកជំទាវ Abe Akie ភរិយារបស់អតីតនាយករដ្ឋមន្ត្រី Abe បានថ្លែងអំណរគុណដល់ប្រធានរដ្ឋវៀតណាម ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ ហើយចាត់ទុកថានេះជាការទទួលស្គាល់ពិសេសចំពោះការរួមវិភាគទានរបស់អតីតនាយករដ្ឋមន្ត្រី Abe ក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ជប៉ុន ព្រមទាំងបង្ហាញអំពីការគោរពរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាម និងជប៉ុន។

ប្រតិកម្មទៅវិញ

ផ្សេងៗ