ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញដាក់​កម្រងផ្កា​នៅវិមាន​លោកប្រធានហូជីមិញនៅសិង្ហបុរី

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសិង្ហបុរីនោះ នាព្រឹថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ២០២២ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញ។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញដាក់​កម្រងផ្កា​នៅវិមាន​លោកប្រធានហូជីមិញនៅសិង្ហបុរី - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញនៅសិង្ហបុរី (រូបថត៖ VNA)

ក្នុងជីវិតបដិវត្តន៍របស់ខ្លួន លោកប្រធានហូជីមិញបានអញ្ជើញទៅកាន់សិង្ហបុរីចំនួន ២ ដង ពោលគឺនាខែមិនា ឆ្នាំ ១៩៣០ និងខែមករា ឆ្នាំ ១៩៣៣។ នាខែឧសភា ឆ្នាំ២០០៨ ក្នុងឱកាសរំលឹកខួបលើកទី ១១៨ ទិវាកំណើតលោកប្រធានហូជីមិញ និង លើកទី ៣៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - សិង្ហបុរី នោះ គណៈកម្មការបេតិកភណ្ឌជាតិសិង្ហបុរីបានបើកសម្ពោធសិលារំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានក្នុងបរិវេណសារមន្ទីរអរិយធម៌អាស៊ី។ រូបសំណាកលោកប្រធានហូជីមិញឈរនៅក្បែរសិលារំលឹកវិញ្ញាណក្ខ័ន្ធ ដែលបានបើកសម្ពោធនាខែកញ្ញា ឆ្នាំ២០១១។

នៅលើសិលានេះត្រូវបានចារយ៉ាងមហោឡារឹកអំពីជីវៈប្រវត្តិរបស់លោកប្រធានហូជីមិញជាភាសា អង់គ្លេស និងឆាយាលក្ខណ៍របស់លោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ