ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញដឹកនាំសម័យប្រជុំលើកដំបូង នៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខអាណត្តិ ២០២១ - ២០២៦
(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ធ្នូ នៅវិមានប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម និងជាប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខបានអញ្ជើញ ដឹកនាំសម័យប្រជុំលើកដំបូង នៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខអាណត្តិ ២០២១ - ២០២៦។
សម័យប្រជុំលើកដំបូង នៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខអាណត្តិ ២០២១ - ២០២៦ (រូបថត៖ VNA) |
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ នារយៈពេលខាងមុខ ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ នៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ កងកម្លាំងទ័ព នគរបាល និងកងកម្លាំងពាក់ព័ន្ធនានាចាំបាច់ត្រូវបន្តសម្របសម្រួលគ្នាដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ដោយធានាពាកស្លោក “សម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព”។ ទន្ទឹមនឹងនេះ បន្តជំរុញខ្លាំងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ជាពិសេសគឺការទូតវ៉ាក់សាំងនៅគ្រប់ជាន់ថ្នាក់។ លើសពីនេះ ទៅទៀត បង្កើនវិធានការឆ្លើយតបនឹងទង្វើវាយប្រហារតាមអ៊ីនធឺណិតលើគ្រប់វិស័យ ព្រមទាំងធានាសុវត្ថិភាព សន្តិសុខអ៊ីនធឺណិតក្នុងយុទ្ធសាស្ត្រការពារមាតុភូមិ។
ទាក់ទងនឹងភារកិច្ចចូលរួមបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនោះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា កងកម្លាំងទ័ពចាំចាច់ត្រូវបន្តសិក្សាស្រាវជ្រាវ ពង្រីកកម្លាំង និងចូលរួមយ៉ាងទូលំទូលាយ។ កងកម្លាំងនគរបាលត្រូវផ្ដោតសំខាន់លើការជំរុញការបណ្ដុះបណ្ដាល ហ្វឺកហ្វឹនដើម្បីត្រៀមរៀបចំចាត់បញ្ជូនកម្មាភិបាល នាយទាហានចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិផងដែរ៕