ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត អាមេរិក លោក Daniel Kritenbrink

(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink បានបញ្ជាក់ថា ទោះបីជាស្ថិតក្នុង តំណែងការងារណាមួយក៏ដោយ ប៉ុន្តែ លោកនឹងបន្តជាមិត្តរបស់វៀតណាម ហើយ ចូលរួមចំណែកនាំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ទាំងនៅលើក្របខ័ណ្ឌទ្វេភាគី តំបន់និងអន្តរជាតិ។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត អាមេរិក លោក Daniel Kritenbrink - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម លោក Daniel Kritenbrink។ (រូបថត៖ VNA)
នាថ្ងៃទី១៦ មេសា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួល ជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម លោក Daniel Kritenbrink ដែលអញ្ជើញមកប្រគល់សារលិខិតអបអរសាទររបស់លោកប្រធានាធិបតី Joe Biden ជូនលោក Nguyen Xuan Phuc ក្នុងឱកាសដែលលោកត្រូវបានរដ្ឋសភា ផ្ដល់ទំនុកចិត្តបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម ព្រមទាំងជម្រាបលាបញ្ចប់ អាណត្តិបេសកកម្មការទូតផងដែរ។
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះរាល់ការរួមវិភាគទានយ៉ាងសកម្មរបស់លោកឯកអគ្គរដ្ឋទូតអាមេរិក ក្នុងការនាំ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍប្រកបដោយផ្លែផ្កា ចីរភាព និងកាន់តែ ស៊ីជម្រៅ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យភាព អធិបតេយ្យភាព បូរណ ភាពដែនដី ប្រព័ន្ធនយោបាយនិងផលប្រយោជន៍របស់គ្នាទៅវិញទៅមក ព្រមទាំងជឿជាក់ថា លើតំណែងការងារថ្មី លោកឯកអគ្គរដ្ឋទូតនឹងបន្តគាំទ្រដល់ទំនាក់ទំនង រវាងវៀតណាម-អាមេរិក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ចំណែកឯលោកឯកអគ្គរដ្ឋទូត Daniel Kritenbrink បានបញ្ជាក់ថា ទោះបីជាស្ថិតក្នុង តំណែងការងារណាមួយក៏ដោយ ប៉ុន្តែ លោកនឹងបន្តជាមិត្តរបស់វៀតណាម ហើយ ចូលរួមចំណែកនាំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ទាំងនៅលើក្របខ័ណ្ឌទ្វេភាគី តំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ