ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំវាយតម្លៃពីការអនុវត្តច្បាប់លើកលែងទោសឆ្នាំ២០១៨

(VOVWORLD) - លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការលើកលែងទោសគឺជាគោលជំហរដ៏ធំមួយរបស់បក្ស រដ្ឋ ដែលបង្ហាញពីភាពមនុស្សធម៌នៃរបប ហើយមានអត្ថន័យដ៏ធំទាំងខាងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ចនិងការទូត។ 
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំវាយតម្លៃពីការអនុវត្តច្បាប់លើកលែងទោសឆ្នាំ២០១៨ - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី៤ ខែឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងជំនួបធ្វើការអំពីការអនុវត្តច្បាប់លើកលែងទោសឆ្នាំ២០១៨។ ថ្លែងនៅទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការលើកលែងទោសគឺជាគោលជំហរដ៏ធំមួយរបស់បក្ស រដ្ឋ ដែលបង្ហាញពីភាពមនុស្សធម៌នៃរបប ហើយមានអត្ថន័យដ៏ធំទាំងខាងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ចនិងការទូត។ ការលើកលែងទោសបានបញ្ជាក់នូវគោលនយោបាយត្រាប្រណីពិសេសរបស់បក្ស រដ្ឋវៀតណាមចំពោះអ្នកទោស ដែលមានការសិក្សារៀនសូត្រ ហាត់ពត់លត់ដំ ធ្វើពលកម្មនិងខិតខិប្រឹងប្រែងកែប្រែខ្លួនឯងយ៉ាងល្អ។ លោកប្រធានរដ្ឋបានអះអាងថា ការប្រតិបត្តិច្បាប់ស្ដីពីការលើកលែងទោសបានបង្ហាញទិសដៅកសាងនិតីរដ្ឋសង្គមនិយមរបស់វៀត ណាម។ លោកក៏បានបញ្ជាឲ្យត្រូវអនុវត្តការលើកលែងទោសតាមនីតិវិធីដ៏ហ្មត់ចត់ បើកជាសាធារណៈ តម្លាភាព ស្របតាមបទបញ្ញត្តិនៃច្បាប់ ហើយមិនទុកឲ្យកើតមានករណីអវិជ្ជមានឡើយ។

មុននោះ ដោយការអនុវត្តតាមច្បាប់ស្ដីពីការលើកលែងទោសឆ្នាំ២០០៧ ប្រធានរដ្ឋវៀតណាមបានចេញសេចក្ដីសម្រេចចិត្តចំនួន៧លើកស្ដីពីការលើកលែងទោសក្នុងឱកាសទិវាបុណ្យ ព្រឹត្តិការណ៍ដ៏សែនសំខាន់របស់ប្រទេសជាតិ។ ក្រោយរយៈពេល១០ឆ្នាំអនុវត្តច្បាប់ ចំនួនអ្នកទោសដែលទទួលបានការលើកលែងទោសមានជាង ៨៧.០០០នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ