ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ
(VOVWORLD) - យោងតាមរបៀបវារៈ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith អញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានរដ្ឋ Nguyen Xuan Phuc ដោយពិធីការខ្ពង់ខ្ពស់បំផុតជូនចំពោះប្រមុខរដ្ឋ។
ពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋវៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិ Wattay រដ្ឋធានីវៀងចន្ទន៍ (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី ៩ ខែសីហា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវភរិយាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ Wattay រដ្ឋធានីវៀងចន្ទន៍ ដើម្បីចាប់ផ្តើមកម្មវិធីនៃដំណើរទស្សនកិច្ចមិត្តភាពផ្លូវការទៅប្រទេសឡាវតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith។
អញ្ជើញទទួលស្វាគមន៍លោកប្រធានរដ្ឋ Nguyen Xuan Phuc និងភរិយានៅព្រលានយន្តហោះ៖ នៅខាងភាគីឡាវមានលោក Sonexay Siphandone ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគនិងភរិយា; លោកស្រី Khemmani Pholsena រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យប្រធានរដ្ឋ; ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម Sengphet Houngboungnuang។ ខាងភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឡាវលោក Nguyen Ba Hung និងភរិយា រួមទាំងកម្មាភិបាលនៃរបស់ស្ថានទូតនិងបងប្អូនអាណិកជនវៀតណាមនៅឡាវផងដែរ។
យោងតាមរបៀបវារៈ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានរដ្ឋ Nguyen Xuan Phuc ដោយពិធីការខ្ពង់ខ្ពស់បំផុតជូនចំពោះប្រមុខរដ្ឋ។ បន្ទាប់ពីពិធីទទួលស្វាគមន៍មក ប្រធានរដ្ឋ Nguyen Xuan Phuc បានជួបសន្ទនាជាមួយអគ្គលេខាបក្ស ប្រធាធានរដ្ឋឡាវ លោក Thongloun Sisoulith ផងដែរ៕