ប្រធានរដ្ឋ​វៀតណាម លោក​ To Lam នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ និងកម្ពុជា

(VOVWORLD) - ប្រធានរដ្ឋវៀតណាម លោក To Lam នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ និងកម្ពុជា
ប្រធានរដ្ឋ​វៀតណាម លោក​ To Lam នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ និងកម្ពុជា - ảnh 1ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam ។ រូបថត៖ TTXVN

ក្រសួងការបរទេសវៀតណាម នាថ្ងៃទី ៨ ខែកក្កដា បានចេញសេចក្តីប្រកាសថា៖ តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ