ប្រធានរដ្ឋវៀតណាម លោក To Lam អញ្ជើញទៅទស្សនាសាលាទ្វេភាសាឡាវ - វៀតណាម Nguyen Du
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី១២ ខែកក្កដា ប្រធានរដ្ឋវៀតណាម លោក To Lam បានអញ្ជើញទៅទស្សនាសាលាទ្វេភាសាឡាវ-វៀតណាម Nguyen Du ជាសាលាសម្រាប់កុមារអណិកជនវៀតណាមនៅក្នុងរដ្ឋធានីវៀងច័ន្ទ។
សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃនៅសាលាទ្វេភាសាឡាវ-វៀតណាម Nguyen Du ប្រធានរដ្ឋ លោក To Lam បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដែលសាលាសម្រេចបានក្នុងរយៈពេល ១៦ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍កន្លងមក។
លោកប្រធានរដ្ឋ To Lam ទទួលផ្កាពីសិស្សនៅសាលាទ្វេភាសាឡាវ-វៀតណាម Nguyen Du។ រូបថត៖ VOV |
លោកប្រធានរដ្ឋបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិរក្សផ្សព្វផ្សាយវប្បធម៌ និងភាសាវៀតណាមដល់អាណិកជនវៀតណាមជំនាន់វ័យក្មេង។ យើងសង្ឃឹមថា លោកគ្រូអ្នកគ្រូនឹងបន្តផ្តល់យតិភាពដល់ប្អូនៗសិស្សានុសិស្សឡាវ និងវៀតណាម ដើម្បីឲ្យពួកគេអាចយល់កាន់តែច្បាស់ និងបណ្តុះការយល់ដឹងអំពីទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋ To Lam បានផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៣០.០០០ ដុល្លារអាមេរិក ដើម្បីជួយពង្រីកមណ្ឌលមត្តេយ្យសិក្សារបស់សាលា។
សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាទ្វេភាសាឡាវ-វៀតណាម Nguyen Du។ រូបថត៖ VOV |
នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋ To Lam បានអញ្ជើញទៅសួរសុខទុក្ខកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាម និងជួបជាមួយមនុស្សជាង ១០០ នាក់ ដែលជាតំណាងអង្គការ សមាគម និងធុរកិច្ចវៀតណាមនៅឡាវ។ លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ចំពោះអាណិកជនវៀតណាមនៅក្រៅប្រទេស; យើងសង្ឃឹមថា ប្រជាជនជានិច្ចកាលរួបរួមសាមគ្គីគ្នា គាំទ្រគ្នាទៅវិញទៅមក ដើម្បីធ្វើអាជីវកម្ម រស់នៅ គោរពច្បាប់របស់ប្រទេសសាមី ហើយទន្ទឹមនឹងនោះ ក៏ធ្វើជាស្ពានសម្រាប់ពូនជ្រុំទំនាក់ទំនងពិសេសវៀតណាម និងឡាវ។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានប្រគល់ជូនសមាគមជនវៀតណាមនៅឡាវ នូវទឹកប្រាក់ចំនួន ១០.០០០0 ដុល្លារអាមេរិក ដើម្បីរួមចំណែកកែលម្អមូលដ្ឋានសម្ភារៈ និងរៀបចំសកម្មភាពសម្រាប់សហគមន៍។
នេះក៏ជាសកម្មភាពចុងក្រោយរបស់លោកប្រធានរដ្ឋ To Lam ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ។ នៅរសៀលថ្ងៃទី ១២ កក្កដា លោកប្រធានរដ្ឋ To Lam បានអញ្ជើញមកដល់រាជធានីភ្នំពេញ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ ព្រះរាជាណាចក្រកម្ពុជា៕