ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសឹង្ហបុរី
|
ប្រធានរដ្ឋ លោក Tran Dai Quang និងប្រធានាធិបតីសឹង្ហបុរីជួបចរចារ |
(VOVworld)-នាព្រឹកថ្ងៃទី២៩សីហា ពិធីបដិសណ្ឋារកិច្ចជាផ្លូវការចំពោះ ប្រធានរដ្ឋ
លោកTran Dai Quang លោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម
ដែលអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសឹង្ហបុរី បានប្រារព្វ ឡើងដ៏មហោ
ឡារិក នៅវិមានប្រធានាធិបតេយ្យនៃរដ្ឋធានីសឹង្ហបុរីក្រោមអធិបតី ភាព របស់ប្រធា
នាធិបតេយ្យសឹង្ហបុរី លោក Tony Tan Keng Yam និងលោក ជំទាវ។ បន្ទាបពីពិធី
ទទួលប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជួបចរចារ ជាមួយប្រធានាធិបតី
Tony Tan Keng Yam ។ នៅក្នុងជំនួបចរចារនេះ លោក Tony Tan Keng Yam បាន
សម្តែងការជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Tran Dai Quang នៅសឹង្ហបុរី
និងទទួលបានជោគជ័យ រួមចំណែកសំខាន់នាំទំ នាក់ទំនងដៃគូយុទ្ធសាស្ត្ររវាង
សឹង្ហបុរីនិងវៀតណាមអភិវឌ្ឍន៍ឡើងកំពស់ថ្មី។ លោកក៏បានអះអាងថា ក្រុមហ៊ុន
នានារបស់សឹង្ហបុរីមានការពេញចិត្តចំពោះបរិ យាកាសធ្វើអាជីវកម្មនៅវៀតណាម។
ភាគីទាំងពីរបានឯកភាពថា ត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់
ជាន់ថ្នាក់ សំដៅជម្រុញរាល់កិច្ចសហប្រតិបត្តិការជាក់ស្តែងសម្រាប់ផ្នែក និងវិស័យ
នីមួយៗ។ ភាគីទាំងពីរក៏បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យដទៃ
ដូចជាការពារជាតិ សន្តិសុខ អប់រំ ទេសចរណ៍ វប្បធម៌និងជួបប្រា ស្រ័យប្រជាជន
ផងដែរ។
|
ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រី លោក លីស៊ានឡុង |
ក្នុងថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជួបសម្តែងការគួរ
សមនាយករដ្ឋមន្ត្រីលោក លីស៊ានឡុង។ នាយករដ្ឋមន្ត្រីលោក លីស៊ានឡុងបាន
សម្តែងក្តីជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកធ្វើឲ្យស៊ីជម្រៅថែម
ទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងសឹង្ហបុរី-វៀតណាមលើគ្រប់វិស័យ។
ថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្តូរមតិយ៉ាងជ្រាលជ្រៅអំពីស្ថានភាពតំបន់
និងអន្តរជាតិ ព្រមទាំងឯកភាពថា នឹងបន្តរួមសហការគាំទ្រគ្នាទៅវិញទៅមកនៅ
បណ្តាវេទិកាតំបន់និងអន្តរជាតិ។ ភាគីទាំងពីរបានអះអាងគោលជំហររួមរបស់
អាស៊ានក្នុងការដោះស្រាយជម្លោះក្នុងតំបន់ ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់
នៃ ការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនៅសមុទ្រខាងកើត។ភាគី
ទាំងពីរបានឯកភាពអនុវត្តពេញលេញប្រកបដោយប្រសិទ្ធិភាពនូវសេចក្តីថ្លែង
ការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេច
យ៉ាងឆាប់ៗ នូវក្រមប្រតិបត្តិតំបន់របស់ភាគីនានានៅសមុទ្រខាងកើត(COC)៕