ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ជួបសវនាការជាមួយថ្នាក់ដឹកនាំអេហ្ស៊ីប

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអេហ្ស៊ីប នារសៀលថ្ងៃទី២៧ខែសីហា  នៅរដ្ឋធានីគែ ប្រ ធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសវនាការជាមួយប្រធានរដ្ឋសភាអេហ្ស៊ីប Abdel Ali Aal។ 
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ជួបសវនាការជាមួយថ្នាក់ដឹកនាំអេហ្ស៊ីប - ảnh 1 ប្រ ធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសវនាការជាមួយប្រធានរដ្ឋសភាអេហ្ស៊ីប Abdel Ali Aal 

ក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា វៀត ណាមជានិច្ចកាល គោរពនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយអេហ្ស៊ីប។ លោកប្រធានរដ្ឋស្នើឲ្យ ស្ថាប័នសភានៃប្រទេសទាំងពីរ ជម្រុញរាល់សកម្មភាពផ្លាស់ប្តូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់ គាំទ្រគ្នាទៅវិញទៅមកនៅបណ្តាវេទិកាអន្តរសភាអន្តរជាតិនិងតំបន់។

ប្រធានរដ្ឋសភាអេហ្ស៊ីប Abdel Al Aal មានបំណងថាដំណើរទស្សនកិច្ចលើកនេះ របស់ប្រធានរដ្ឋ លោក Tran Dai Quang នឹងរួមចំណែកបង្កើតឡើងចំណុចលោតផ្លោះក្នុងទំនាក់ទំនងទ្វេភាគី ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ដោយអនុវត្តជាក់ស្តែងគោលដៅដែលបានដាក់ចេញគឺទទួលបានទំហំពាណិជ្ជកម្មទ្វេភាគី ១ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។

ក៏នារសៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញ ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីប Mostafa Madbouly។ ក្នុងជំនួបនេះ ប្រ ធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ បន្តជម្រុញការផ្លាស់ប្តូរគណៈប្រតិភូមកស្វែងរកទីផ្សាររបស់គ្នាទៅវិញទៅមក។ លោក Tran Dai Quang បានជឿជាក់ថា ដោយការប្តេជ្ញារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាមួយ នឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន៨ ក្នុងដំណើរទស្សនកិច្ចនៅអេហ្ស៊ីបលើកនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងអេហ្ស៊ីបក្នុងឆ្នាំ២០១៨និងបណ្តាឆ្នាំជាបន្តបន្ទាប់នឹងទទួលបានលទ្ធផល គួរឲ្យកត់សម្គាល់ សំដៅអបអរសាទរខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរវៀតណាម-អេហ្ស៊ីប។

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ជួបសវនាការជាមួយថ្នាក់ដឹកនាំអេហ្ស៊ីប - ảnh 2ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញ ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីប Mostafa Madbouly 

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Mostafa Madbouly បានជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងបង្កើនទំនុកទុកចិត្តនយោបាយនិងនាំទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទៅនឹងបំណងប្រាថ្នានិងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី អេហ្ស៊ីបរូបនេះក៏បានសន្យា បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាម មក វិនិយោគធ្វើអាជីវកម្មនៅអេហ្ស៊ីបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ