ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលជួបសន្ទនាជាមួយអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Huyndai
|
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលជួបសន្ទនាជាមួយអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Huyndai (VNA) |
(VOVworld) – នារសៀលថ្ងៃទី ២៨ មិនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
បានជួបសន្ទនាជាមួយអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Huyndai កូរ៉េខាត្បូង លោក
Chung Eui-Sun។ ក្នុងជំនួប ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
បានអះអាងថា៖ វៀតណាមនឹងកែទម្រង់បែបបទរដ្ឋបាល កែលំអបរិយាកាសវិនិយោគ
អាជីវកម្ម ត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសបរទេស ក្នុង
នោះមានសហគ្រាសកូរ៉េខាងត្បូងបើកទូលាយសកម្មភាពអាជីវកម្មប្រកបដោយប្
រសិទ្ធភាពនិងយូរអង្វែងនៅវៀតណាម។ រីឯខ្លួនវិញ អនុប្រធានសម្ព័ន្ធក្រុមហ៊ុន
Hyundai លោក Chung Eui-Sun បានអះអាងនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយ
បណ្ដាដៃគូវៀតណាមបង្កើនកម្មវិធីបណ្តុះ បណ្ដាលនិងលើកកំពស់គុណភាពផលិតផល។
លោកក៏បានសន្យាវិនិយោគក្នុងរយៈពេលយូរអង្វែង ជំរុញការផ្ទេប្រគល់បច្ចេកវិទ្យា
និងអនុវត្តភារកិច្ចសង្គមរបស់សហគ្រាស ផងដែរ៕