ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង លោកជំទាវ អញ្ជើញ បំពេញទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់ប្រទេសជប៉ុន

(VOVWORLD) - តាមការអញ្ជើញរបស់ថ្នាក់ដឹកនាំប្រទេសជប៉ុន នាថ្ងៃទី ២៩ ខែឧសភា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវ បានអញ្ចើញ ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ២៩ ដល់ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១៨។
 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង លោកជំទាវ អញ្ជើញ បំពេញទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់ប្រទេសជប៉ុន - ảnh 1  ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង លោកជំទាវ អញ្ជើញ បំពេញទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់ប្រទេសជប៉ុន

ក្នុងឆ្នាំ២០១៨ វៀតណាមនិងជប៉ុន ប្រារព្ធខួបលើកទី ៤៥ នៃការបង្កើត ទំនាក់ទំនងការទូត។ ដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុនរបស់ លោក Tran Dai Quang និងលោកជំទាវ បានអះអាងថា វៀតណាមប្រកាន់ខ្ជាប់ដោយឥត ងាករេនូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ  ម្ចាស់ការខ្លួនទីពឹងខ្លួន ពហុភាគីនីយកម្ម និង ធ្វើពិពិធកម្មក្នុងទំនាក់ទំនងអន្តរជាតិ។ ទន្ទឹមនឹងនេះ ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុន កំពុងស្ថិតនៅដំណើរកាលល្អបំផុតក្នុង ប្រវត្តិសាស្ត្រនិងមានទំនុកទុកចិត្តយ៉ាងខ្ពស់ផងដែរ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ប្រទេសវៀតណាមនិងជប៉ុនបានរក្សានូវបណ្តាដំណើរទស្សនកិច្ចនិងជួបសំណេះសំណាលគ្នាទៅវិញទៅមកជាប្រចាំនៅវេទិការក្នុងតំបន់និងអន្តរជាតិ ព្រមទាំងសហការគ្នាយ៉ាងជិតស្និទនិងមានប្រសិទ្ធភាពក្នុងវេទិកាពហុភាគី ដូចជា អង្គការសហប្រជាជាតិ អាស៊ាន APEC ASEM ជាដើម។

គួរបញ្ជាក់ដែរថា ជប៉ុនជាដៃគូសេដ្ឋកិច្ចដ៏សំខាន់និងជួរមុខរបស់វៀតណាម ។ ក្នុងឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសទាំងពីរសម្រេចបាន ៣៣,៤ ពាន់លានដុល្លារអាមេរិក និង ការវិនិយោគដោយផ្ទាល់របស់ជប៉ុននៅវៀតណាម បានឈានដល់កម្រិតខ្ពស់បំផុតជាង ៩ ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ