ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នឹងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅអេត្យូពីនិងអេហ្ស៊ីប
(VOVWORLD) - តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីអេត្យូពីលោក Mulatu Teshome និងប្រធានា ធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងភរិយានឹងអញ្ជើញធ្វើទស្សនកិច្ចថ្នាក់រដ្ឋនៅអេត្យូពីនិងអេហ្ស៊ីប ចាប់ពីថ្ងៃទី ២៣ ដល់ ២៩ ខែសីហា។
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ លោក Tran Dai Quang នឹងរួមចំណែកដល់ការជម្រុញទំនាក់ទំនងរវាងវៀតណាមជាមួយអេត្យូពីនិងអេហ្ស៊ីបក្នុងវិស័យជាច្រើន ជាពិសេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម៕