ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតប៉ូឡូញលោកស្រី Barbara Szymanowska

(VOVWORLD) -នាថ្ងៃទី ២១ ខែមិថុនា ប្រធារដ្ឋវៀតណាម លោក Tran Dai Quang បានទទួល ជួបជាមួយឯកអគ្គរដ្ឋទូតប៉ូឡូញ លោកស្រី Barbara Szymanowska ដែល អញ្ជើញមកជំរាបលាក្នុងឱកាសលោកស្រីបញ្ចប់បេសកកម្មការទូតនៅវៀតណាម។
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតប៉ូឡូញលោកស្រី Barbara Szymanowska - ảnh 1 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋ ទូតប៉ូឡូញលោកស្រី Barbara Szymanowska

នៅក្នុងជំនួបនេះ លោក Tran Dai Quang បានសម្តែងនូវគោលបំណងថា នាពេលខាងមុខភាគីទាំងពីរគប្បីសហការគ្នាក្នុងការស្វែងរកគម្រោងការណ៍ សមស្របដើម្បីបើកថវិការចំណាយប្រកបដោយប្រសិទ្ធភាពសំរាប់ឥណទានអនុគ្រោះចំនួន ២៥០ លានអឺរ៉ូ។ លោក Tran Dai Quang បានស្នើឱ្យប៉ូឡូញ បន្តគាំទ្រនិងជម្រុញទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង EU ក្នុងនោះមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA)  ព្រមទាំងសង្ឃឹមថារដ្ឋាភិបាល ប៉ូឡូញនឹងបន្តបង្កលក្ខណៈងាយស្រួលដល់ប្រជាជនវៀតណាមក្នុងការផ្តល់ ដំបូន្មានប្រឹក្សានិងមានជីវភាពរស់នៅប្រកបដោយស្ថិរភាពផងដែរ។ លោក Tran Dai Quang មានគោលបំណងថា លោកស្រី Barbara Szymanowska នឹងបន្តជា ស្ពានតភ្ជាប់ក្នុងការជំរុញទំនាក់ទំនងមិត្តភាពវៀតណាមនិងប៉ូឡូញឲ្យកាន់តែស៊ី ជម្រៅទូលាយ និងប្រកបដោយប្រសិទ្ធិភាពថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ