ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ៖«សក្តានុភាពទំនាក់ទំនងរវាងវៀតណាមនិងជប៉ុននៅធំធេង»


ប្រធានរដ្ឋវៀតណាម លោក Tran Dai  Quang ៖«សក្តានុភាពទំនាក់ទំនងរវាងវៀតណាមនិងជប៉ុននៅធំធេង»  - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ៖«សក្តានុភាពទំនាក់ទំនងរវាងវៀតណាមនិងជប៉ុននៅធំធេង» (VNA)


(VOVworld) – អញ្ជើញឆ្លើយសម្ភាសនៃកាសែតជប៉ុន Yomiuri ក្នុងឱកាសដំណើរ
 ទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់ព្រះចៅអធិរាជ្យជប៉ុន Akihito និងព្រះអធិរា
 ជ្យានី ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា៖ សក្តានុភាព
ដើម្បីបង្កើនទំនាក់ទំនងមិត្តភាពរវវាងវៀតណាមនិងជប៉ុនលើគ្រប់ វិស័យគឺនៅ
ធំធេងណាស់ក្នុងពេលដែលប្រទេសទាំងពីរមានប្រៀបខ្លាំងដែលអាច បំពេញ
បន្ថែមឲ្យគ្នាទៅវិញទៅមក។ លើវិស័យសេដ្ឋកិច្ច វៀតណាមនិងជប៉ុននឹងជំរុញថែម
ទៀតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគសហការដើម្បីប្រើប្រាស់ប្រភពទុន
 ODA របស់ជប៉ុនប្រកបដោយប្រសិទ្ធភាពក្នុងបណ្ដាគំរោងការណ៍ហេដ្ឋារចនាសម្ព័ន្ធ
សំខាន់ៗ ហើយនាំបណ្ដាគំរោងការណ៍នេះក្លាយទៅជានិមិត្តរូបរបស់ការជោគជ័យ
ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងជំរុញកិច្ចសហ
ប្រតិបត្តិការលើវិស័យពោរពេញទៅដោយសក្តានុភាពដូចជា៖ កសិកម្មស្អាតបច្ចេក
វិទ្យាខ្ពស់ពលកម្មវប្បធម៌និងការជួបប្រាស្រ័យប្រជាជនសំដៅបង្កើនទំនុកទុកចិត្ត
និងការយល់ដឹងទៅវិញទៅមកគ្នារវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ជប៉ុន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ