ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញឆ្លើយសំភាសន៍ជាមួយសារណ័ត៌មានរុស្ស៊ីនិងបេឡារុស

(VOVWORLD) -ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅ រុស្ស៊ីនិងបេឡារុស ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញមានបទសម្ភាសន៍មួយជាមួយសារព័ត៌មាន របស់រុស្ស៊ីនិងបេឡារុស។
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញឆ្លើយសំភាសន៍ជាមួយសារណ័ត៌មានរុស្ស៊ីនិងបេឡារុស - ảnh 1ប្រធានរដ្ឋ លោក  Tran Dai Quang អញ្ជើញឆ្លើយសំភាសន៍

វាយតម្លៃអំពីសមិទ្ធិដែលវៀតណាមនិងរុស្ស៊ីទទួលបាននា ពេលកន្លងទៅនិងយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោក  Tran Dai Quang បានឲ្យដឹងថា ចាប់តាំងពីរប្រទេសទាំងពីរបង្កើតទំនាក់ទំនងការ ទូតមក ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍គួរឲ្យកត់ សម្គាល់។ ស្តីពីបញ្ហាសំខាន់ដែលភាគីទាំងពីរនឹងលើកមកពិភាក្សាក្នុងក្របខ័ណ្ឌនៃ ដំណើរទស្សនកិច្ចនៅរុស្ស៊ីនេះ លោក Tran Dai Quang ឲ្យដឹងថា ដំណើរទស្សនកិច្ច គឺសំដៅបន្តអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម ជានិច្ច កាលចាត់ទុករុស្ស៊ីជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេស ជាដៃគូ យុទ្ធសាស្ត្រលើគ្រប់វិស័យនិងគួរឲ្យទុកចិត្ត។

        ស្តីពីយថាទស្សន៍សហប្រតិបត្តិការរវាងវៀតណាមជាមួយបេឡារុសនាពេល ខាងមុខ ប្រធានរដ្ឋ លោក Tran Dai Quang បានឲ្យដឹងថា ទំនាក់ទំនងរវាងវៀត ណាមនិងបេឡារុសនៅមានសក្កានុភាពជាច្រើនសម្រាប់ការអភិវឌ្ឍន៍នាពេលខាងមុខ។ លោកប្រធានរដ្ឋឲ្យដឹងថា វៀតណាមគាំទ្រនិងលើកទឹកចិត្តឲ្យតំបន់នានានៃ ប្រទេសទាំងពីរបង្កើតទំនាក់ទំនង ម្ចាស់ការដាក់ចេញសំណើរសហប្រតិបត្តិការជាក់ ស្តែង សំដៅបង្កើនការយល់ដឹងគ្នា បើកទូលាយការជួបប្រាស្រ័យវប្បធម៌ ផ្សព្វផ្សាយ ទេសចរណ៍ ជាពិសេសទាក់ទាញការវិនិយោគ ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ