ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយនាយករដ្ឋ មន្ត្រីជប៉ុនលោក Shizo Abe (រូបថតៈ vietnamplus)


(VOVworld)-នារសៀលថ្ងៃទី១៦ខែមករានៅទីក្រុងហាណូយ អញ្ជើញទទួលជួប​ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe ដែលកំពុងបំពេញទស្សនកិច្ចជា
ផ្លូវការនៅវៀតណាម ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសម្តែង ក្តីសប្បាយរីករាយដោយបានឃើញថា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេស ទាំងពីរកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំក្លាលើគ្រប់វិស័យជាពិសេសគឺការជឿទុកចិត្ត នយោបាយទៅវិញទៅមក។ ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យភាគី ទាំងពីរបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការគាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិកា
អន្តរជាតិ។

        នាយករដ្ឋមន្ត្រី លោក Shizo Abe ឲ្យដឹងថា ជប៉ុនយកចិត្តទុកដាក់ជាពិសេស លើដំណើរទស្សនកិច្ចវៀតណាមរបស់ព្រះមហាក្សត្រនិងព្រះមហាក្សត្រីជប៉ុនគ្រោង នឹងប្រព្រឹត្តទៅនាខែមិនាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ