ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយប្រធានប្រតិភូដែលចូលរួមមហាសន្និបាត ASOSAI 14
(VOVWORLD) - នាពេលរសៀលថ្ងៃទី១៩ខែកញ្ញានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយប្រធានគណៈ ប្រតិភូដែលចូលរួមហាសន្និបាតនៃបណ្តាស្ថាប័នសវសកម្មកំពូលអាស៊ី (ASOSAI) លើកទី១៤។
ទិដ្ឋភាពនៃជំនួប (រូបថតៈ VOV5) |
t
ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានថ្លែងអំណរគុណចំពោះស្ថាប័ន សវនកម្មកំពូលអាស៊ីដែលបានប្រគល់ឲ្យស្ថាប័នសវនកម្មរដ្ឋវៀតណាមកាន់ដំណែងជាម្ចាស់ផ្ទះមហាសន្និបាត ASOSAI លើកទី ១៤ និងធ្វើជាប្រធាននៃ ASOSAI សម្រាប់អាណត្តិ២០១៨-២០២១។ លោកប្រធានរដ្ឋ Tran Dai Quang បានវាយតំលៃខ្ពស់ចំពោះតួនាទីកាន់តែសំខាន់របស់ស្ថាប័នសវនកម្មកំពូលអាស៊ី ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ប្រទេសខ្លួននិងតំបន់តាមរយៈការត្រួតពិនិត្ យការគ្រប់គ្រងនិងប្រើប្រាស់ប្រភពធនធាន ដែលរួមចំណែកធានាបាននូវតម្លាភាព លើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ថវិការដ្ឋនិងទ្រព្យសម្បត្តិសាធារណៈ។
លោកប្រធានរដ្ឋ Tran Dai Quang បានលើកឡើងថា៖ “ខ្ញុំមានបំណងចង់ឲ្យស្ថាប័ន សវនកម្មកំពូលអន្ដរជាតិនិងអាស៊ីក៏ដូចជាអង្គការជាសមាជិកជម្រុញខ្លាំងកិច្ចសហប្រតិបត្តិការនិងអនុវត្តរាល់គំនិតផ្តួចផ្តើមនិងដំណោះស្រាយឆ្ពោះទៅរកខឿនហិរញ្ញវត្ថុសាធារណៈប្រកបដោយនិរន្តរភាពនិងស្ថេរភាព។ ជួយសវនកម្មរដ្ឋវៀតណាមឱ្យបន្តអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនឱ្យបានល្អនិងបំពេញភារកិច្ចជាប្រធានអង្គការនៃបណ្តាស្ថាប័នសវនកម្មកំពូល អាស៊ីសម្រាប់អាណត្តិ ២០១៨-២០២១”។
លោកប្រធានរដ្ឋ Tran Dai Quang បានអបអរសាទរមហាសន្និបាតអង្គការនៃបណ្តាស្ថាប័នសវនកម្មអាស៊ីលើកទី ១៤ និងសន្និសីទជំនាញលើកទី ៧ស្តីពីសវនកម្មបរិស្ថាននិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពទទួលបានជោគជ័យយ៉ាងល្អប្រសើរ៕