ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី

(VOVWORLD) -នាព្រឹកថ្ងៃទី២៣មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoygu Kuzhugetovich ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាម សេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich។
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី - ảnh 1ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក  Shoygu Sergey Kuzhugetovich (រូបថតៈ VOV)

អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានរដ្ឋ លោក Tran Dai Quang បាន អះអាងថា វៀតណាមនៅតែប្រកាន់យ៉ាងខ្ជប់ខ្ជួននូវគោលជំហបន្តបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី។ លោកប្រធានរដ្ឋវៀតណាមបានគូសបញ្ជាក់ថា ទំនាក់ទំនងសហប្រតិ បត្តិការលើវិស័យការពារជាតិនិងវិស័យបច្ចេកទេសយោធាបន្តដើរតួនាទីសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

        មុននោះ នៅក្នុងកិច្ចចរចារវាងនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមជាមួយនាយឧត្តមសេនីយ៍ Sergey ShoyguKuzhugetovich រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី ភាគីទាំងពីរបានឯកភាព បង្កើនការចែករំលែកនូវទស្សនៈស្តីពីរាល់បញ្ហាការ ពារជាតិនិងសន្តិសុខទាក់ទិននានា។ ទន្ទឹមជាមួយគ្នានោះ ជម្រុញកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធាឈរលើមូលដ្ឋាន យូរអង្វែង សមភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាពលើពិភពលោកនិងក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ