ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry
(VOVWORLD) - ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យអតីតរដ្ឋមន្រ្តីលោក John Kerry បន្តគាំទ្រទំនាក់ទំនងវៀតណាម-អាមេរិក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ជំនះពុះពារលើផលវិបាកដោយសង្គ្រាមនិងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry (រូបថត៖ VOV) |
(VOVworld) - ក្នុងជំនួបសន្ទនាជាមួយអតីតរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry នារសៀលថ្ងៃទី២១ មិថុនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អតីតរដ្ឋមន្រ្តីការបរទេសរូបនេះក្នុងការជំរុញទំនាក់ទំនងវៀតណាម-អាមេរិក ក្នុងអំឡុងច្រើនទសវត្សកន្លងទៅហើយសង្កត់ធ្ងន់ថា ប្រទេសនិងប្រជាជនវៀតណាមជានិច្ចកាលចាត់ទុកលោក Kerry ជាមិត្តភក្តិជិតស្និទ្ធមួយរូប។ប្រធានរដ្ឋលោក Tran Dai Quang ជូនដំណឹងថា វៀតណាមកំពុងត្រៀមរៀបចំយ៉ាងសកម្មឲ្យសន្និសីទជាន់ខ្ពស់ APEC នៅទីក្រុងដាណាំង ដែលជាព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់បំផុតក្នុងឆ្នាំ២០១៧។លោកប្រធានរដ្ឋសំដែងក្ដីសប្បាយនៅពេលប្រធានាធិបតីអាមេរិកលោក Donald Trump អះអាងថា នឹងចូលរួមសន្និសីទ APEC លើកនេះ ហើយបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមផង ដែរ។ដោយឈរលើស្មារតីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យអតីតរដ្ឋមន្រ្តីលោក John Kerry បន្តគាំទ្រទំនាក់ទំនងវៀតណាម-អាមេរិក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ វិទ្យាសាស្ត្របច្ចេកវិទ្យា ជំនះពុះពារលើផលវិបាកដោយសង្គ្រាមនិងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។
រីឯខ្លួនវិញ អតីតរដ្ឋមន្រ្តីការបរទេសលោក John Kerry បានឲ្យដឹងថា លោកជានិច្ចកាលគាំទ្រ វៀតណាមក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ តាមនោះរួមចំណែកកសាងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
នារសៀលថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយអតីតរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry ផងដែរ៕