ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតប្រទេសអារ៉ាប់រួមមកជម្រាបលា

(VOVWORLD) -នារសៀលថ្ងៃទី១៩ខែមិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតបណ្តាប្រទេសអេមីរ៉ាតអារ៉ាប់ រួម (UAE) លោក Ibrahim Abdulaziz Shohail AlQahtani មកជម្រាបលាក្នុងឱកាស បញ្ចប់បេសកកម្មការទូតនៅវៀតណាម។
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតប្រទេសអារ៉ាប់រួមមកជម្រាបលា - ảnh 1ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតបណ្តាប្រទេសអេមីរ៉ាតអារ៉ាប់ រួម (UAE) លោក Ibrahim Abdulaziz Shohail AlQahtani មកជម្រាបលាក្នុងឱកាស បញ្ចប់បេសកកម្មការទូតនៅវៀតណាម

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះរាល់ការ រួមចំណែករបស់លោកឯកអគ្គរដ្ឋទូតក្នុងការបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រ តិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយ UAE ក្នុងរយៈពេល៤ឆ្នាំកន្លងទៅ។ រីឯ ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអេមីរ៉ាតអារ៉ាប់រួមវិញ បានសម្តែងក្តីសោមនស្សរីករាយ ចំពោះលទ្ធផលវិជ្ជមានទទទួលបានក្នុងអាណត្តិរបស់ខ្លួន។ ជាក់ស្តែងគឺប្រទេសទាំងពីរ កាន់តែមានការអភិវឌ្ឍលើវិស័យនយោបាយ ពាណិជ្ជកម្មនិងវិនិយោគ។ លោកឯកអគ្គ រដ្ឋទូតបានឲ្យដឹងថា បន្ទាប់ពីវិលត្រឡប់មកប្រទេសវិញ ទោះបីក្នុងឋានៈអ្វីក៏ដោយក៏ លោកនឹងជានិច្ជកាល ធ្វើជាស្ពាន តភ្ជាប់ទំនាក់ទំនងរវាង UAE និងវៀតណាមឲ្យកាន់ តែវិវឌ្ឍន៍ទៅមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ