ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក Ted Osios

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក Ted Osios - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក Ted Osios

(VOVworld)-នារសៀលថ្ងៃទី៣១មិនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted
 Osios មកសម្តែងការគួរសមនិងផ្លាស់ប្តូរមតិអំពីទំនាក់ទំនងរវាងវៀតណាមជាមួយ
​អាមេរិក ក្នុងនោះមានកិច្ចសហប្រតិបត្តិការរៀបចំឆ្នាំ APEC ២០១៧ និងសន្និសិទ
ជាន់ខ្ពស់ APEC លើកទី២៥ដែលបានប្រារព្ធនៅវៀតណាម។ នៅទីនេះ លោក Tran
 Dai Quang បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគប្បីបន្តជម្រុញដំណើរទស្សនកិច្ចជាន់
ខ្ពស់និងការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ប្រការនេះមាន អត្ថន័យ
សំខាន់ក្នុងការបង្កើនការយល់ដឹងនិងកសាងទំនុកទុកចិត្ត។ ប្រធានរដ្ឋវៀតណាម
បានអះអាងថា វៀតណាមគាំទ្រចំពោះការដែល អាមេរិកបន្តបង្កើនកិច្ចសហ ប្រតិបត្តិ
ការជាមួយប្រទេសនានាក្នុងតំបន់និងគាំទ្រការដោះស្រាយជម្លោះតាមវិធាន ការការទូត
 និងជួបសន្ទនាដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអាមេរិក លោក Ted Osios បានគូសបញ្ជាក់ថា លោកនឹង
បន្តជម្រុញរដ្ឋអំណាច រដ្ឋសភា សហគមន៍អង្គភាពអាជីវកម្មអាមេរិកបង្កើនទំនាក់ទំនង
ទ្វេភាគី ព្រមទាំងសង្កត់ធ្ងន់ថា ទំនាក់ទំនងដៃគូលើគ្រប់វិស័យអាមេរិក-វៀតណាមកំពុង
 មានការអភិវឌ្ឍន៍យ៉ាងសកម្មទាំងទ្វាភាគីក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ