ប្រធានរដ្ឋវៀតណាម លោក Tran Dai Quangអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា
|
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quangនិងលោកជំទាវ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា |
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈ
រដ្ឋមន្ត្រីគុយបា លោក Raul Castro នាថ្ងៃទី១៥វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក
Tran Dai Quang និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញ
ទៅ បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបា។ដំណើរទស្សនកិច្ចនេះបាន
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧វិច្ឆិកា។ ចាប់ពីថ្ងៃបង្កើតទំនាក់ទំនងការទូត
រហូត មកដល់បច្ចុប្បន្ន ទំនាក់ទំនងសាមគ្គី គាំទ្រគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិ
បត្តិការ លើគ្រប់វិស័យរវាងវៀតណាមនិងគុយបាត្រូវបានពង្រឹងនិងពង្រីកដោយឥត
ឈប់ឈរ។ ដំណើរទស្សនកិច្ចគុយបាលើកនេះរបស់លោក Tran Dai Quang គឺចង់
បង្ហាញថា វៀតណាមគោរពនិងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងសាមគ្គីភាពនិងសហប្រ
តិបត្តិការលើគ្រប់វិស័យ ជាមួយបក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឱកាស
នេះដែរ ថ្នាក់ដឹកនាំនៃប្រ ទេសទាំងពីរនឹងផ្លាស់ប្តូរ ឯកភាពនូវទិសដៅមួយចំនួនព្រម
ទាំងដាក់ចេញវិធានការ បង្កើនទំនាក់ទំនងទ្វេភាគីនាដំណាក់កាលខាងមុខ។
បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា ទទួលសេចក្តីអញ្ជើញរបស់ប្រធានា
ធិបតី ប៉េរូ លោក Fedro Paplo Kuczynsky ប្រធានរដ្ឋលោក Tran Dai Quang និង លោក
ជំទាវនឹងអញ្ជើញចូលរួមសប្តាហ៍ជាន់ខ្ពស់លើកទី២៤នៃវេទិកាសហប្រតិបត្តិការសេដ្ឋ
កិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)ដែលបានរៀបចំឡើងនៅក្រុង Lima របស់ ប៉េរូ ចាប់ ពីថ្ងៃ
ទី១៧ដល់ថ្ងៃទី២០វិច្ឆិកា២០១៦៕