ប្រធានរដ្ឋវៀតណាម លោក TRUONG TAN SANG ថ្លែងមតិនៅរដ្ឋសភាជប៉ុន

 ប្រធានរដ្ឋវៀតណាម លោក TRUONG TAN SANG ថ្លែងមតិនៅរដ្ឋសភាជប៉ុន - ảnh 1
លោក Truong Tan Sang  ថ្លែងមតិនៅរដ្ឋសភាជប៉ុន(TTXVN)

          (VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅជប៉ុន នាព្រឹកថ្ងៃទី​១៨ មិនា
 ប្រធាន រដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ជើញ​ចូលរួម និងថ្លែងមតិ
នៅរដ្ឋសភាជប៉ុន​។ ដោយប្រធានបទ៖ការ​ផ្លាស់​ប្តូរថ្មី និងការច្នៃប្រឌិតអោយសម ស្របជាមួយពិភពលោកមួយកំពុងផ្លាស់ប្តូរ បទ​ថ្លែង​មតិនេះរបស់លោក Truong
 Tan Sang បានអះអាងនូវ​គោលបំណងបង្កើនទំនាក់​ទំនងមិត្តភាព និងកិច្ចសហ
ប្រតិបត្តិ​ការដ៏ចីរភាព​រវាងប្រទេសទាំងពីរ វៀតណាមនិងជប៉ុន។ ប្រធានរដ្ឋ​ Truong
Tan Sang​ បានកូសបញ្ជាក់ថា៖

          “ ជប៉ុនបានក្លាយទៅជាដៃគូរជួចម្បងនិងសំខាន់ ក្នុងកិច្ចការឧស្សា​ហូបនីយ
កម្ម  ទំនើបផាវូបនីយកម្មរបស់វៀតណាម។ ប្រភពទុនជំនួយ​អភិវឌ្ឍន៍ជាផ្លូវការ 
(ODA) ដ៏ថ្លៃថ្លារបស់ជប៉ុន​ត្រូវបាន​វៀតណាម​ប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាព។ ដើម្បីបន្តជំរុញខ្លាំងរូបភាពកំណើន យើងខ្ញុំរងចាំកិច្ច​សហប្រតិបត្តិការមានប្រសិទ្ធិ
ភាព និងការជួយ​ឧបត្ថម្ភសកម្ម ពីជប៉ុន តាមរយៈការចែករំលែកបទពិសោធន៍គ្រប់
គ្រង ​បង្កើនការផ្ទេរប្តូរបច្ចេកវិទ្យា ផ្តល់ជំនួយ ODA និងជ្រើសរើស​វៀតណាម ដូចជា
តំបន់ អាទិភាព១ក្នុងរលកវិនិយោគថ្មី …។ល។ ”

          រួមជាមួយកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធិភាព ប្រធាន
រដ្ឋ Truong Tan Sang ក៏បានសង្កត់ធ្ងន់ដល់​ការអភិវឌ្ឍន៍​​របស់ចលនាជួបប្រាស្រ័យ ប្រជាជន កិច្ចសហប្រតិបត្តិការក្នុងវិស័យ​សេដ្ឋសភា វិស័យវប្បធម៏ ទេសចរណ៍ …ជា
ដើមផងដែរ។ រាល់សមិទ្ធិផលនៃ​ទំនាក់ទំនងនេះមិនគ្រាន់តែនាំមកផល ប្រយោជន៍ ដ៏ធំធេង ជាក់ស្ដែង ​សំរាប់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងអះអាង
នូវយុត្តិ​ធម៏ថា៖ស្មារតីលើកលែងទោស ជួបសន្ទនាជំនួសអោយការប្រឈមមុខគ្នា 
គោរពគ្នាទៅ វិញទៅមក សហប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នា នោះគឺជាការ
ជ្រើសរើស ល្អបំផុតសំរាប់ប្រទេសនិមួយៗ ជនជាតិនិមួយៗ

          “ វៀតណាមជឿជាក់ថា៖ រាល់គោលដៅអំពីសន្តិសុខ អភិវឌ្ឍន៍ និង​តួនាទីរបស់ ប្រទេសនិមួយៗទទួលបានពេលដែលប្រទេសនេះផ្សាភ្ជាប់​វាសនារបស់ខ្លួនជាមួយ
វាស នារួមក្នុងតំបន់និងលើពិភពលោក។ ដោយស្មារតីនោះ ​​គោលការណ៍​១ មុនក៏
ដូចជាក្រោយ របស់វៀតណាមចំពោះជំលោះលើសមុទ្រ​ នោះគឺដោះស្រាយដោយ សន្តិវិធី គោរពច្បាប់​អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញានៃអង្គការសហប្រជាជាតិ 
ស្ដីពី​ច្បាប់សមុទ្រ ឆ្នាំ ១៩៨២ គោរពច្បាប់ អធិបតេយ្យភាព និងផលប្រយោជន៍ត្រឹម
ត្រូវរបស់ខ្លួន។ វៀតណាមគាំទ្រជប៉ុនក្លាយទៅជាសមាជិក​អចិន្ត្រៃយ៍នៃក្រុមប្រឹក្សារ សន្តិសុខអង្គការសហប្រជាជាតិ ដើតួនាទី​សកសម្យលើឆាកអន្តរជាតិ រួមចំណែកស កម្មក្នុងសន្តិភាព ស្ថិរភាព ​កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងអន្តរជាតិ។”

  មុននោះ ប្រធានរដ្ឋ Truong Tan Sang បានមានជំនួបសន្ទនា​ជាមួយប្រធានរដ្ឋ
សភា ជាន់ទាប Bunmei Ibuki និងប្រធាន​ព្រឹទ្ធិសភា ​Masaaki Yamazaki ។

          នារសៀលថ្ងៃទី ១៨ មិនា ប្រធានរដ្ឋ Truong Tan Sang ក៏មាន​ជំនួប​សន្ទនា ជាមួយប្រធានគណៈប្រតិបត្តិការមជ្ឈឹមបក្សកុម្មុយនី​ស្ត​ជប៉ុន លោក Kazuo Shii អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក  Iukio Hatoiama​ …ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ