ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ទៅកាន់រដ្ឋធានី Budapest របស់ហុងគ្រី

ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ទៅកាន់រដ្ឋធានី Budapest របស់ហុងគ្រី - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទៅកាន់រដ្ឋធានី Budapest
(រូបថតៈ vov.vn)


(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីហុងគ្រី Ader Janos នាថ្ងៃទី
១៥កញ្ញា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងលោក ជំទាវព្រម
ទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅកាន់រដ្ឋធានី Budapest ចាប់ផ្តើមដំ
ណើរបំពេញទស្សនកិច្ចថ្នាក់ររដ្ឋនៅប្រទេសហុងគ្រី ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី ១៧
កញ្ញា។ ដំណើរទស្សនកិច្ចនេះ សំដៅបន្តការអនុវត្តគោលមាគ៌ាកិច្ចការ បរទេស
ឯករាជ្យ ម្ចាស់ការ ពហុភាគី រាល់ទំនាក់ទំនងអន្តរជាតិ ពង្រឹងនិង​ពង្រីកទំនាក់
ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយហុងគ្រី។ បន្ទាប់ពីទៅកាន់រដ្ឋធានីBudapest ប្រធានរដ្ឋវៀតណាម និង លោកជំទាវព្រម
ទាំងក្រុមការងារបានអញ្ជើញទៅទស្សនានិងជួបសំណះសំណាលជាមួយកម្មាភិ
បាលស្ថានទូតវៀតណាមប្រចាំនៅហុងគ្រីនិង តំណាងសហគម​ជនវៀតណាម
ដែលកំពុងរស់នៅនិងធ្វើការនៅហុងគ្រី។ ប្រធានរដ្ឋ Truong Tan Sang បានវាយ
តម្លៃខ្ពស់ចំពោះរាល់ការខំប្រឹងប្រែងរបស់មន្រ្តីកម្មាភិបាល ស្ថានទូតវៀតណាម
ក៏ដូចជា សាមគ្គីភាព ការសុ្រះចិត្តគំនិតរបស់ជនរួមជាតិ ដែលកំពុងរស់នៅហុងគ្រី។ ប្រធានរដ្ឋក៏បានស្នើមន្រ្តី កម្មាភិបាលស្ថានទូតសហគមជនវៀតណាម បន្តនូវការ
ពូនជ្រុំមនោសញ្ចេតនាប្រពៃណីនៃប្រទេស ទាំងពីរ ទន្ទឹមនឹងនោះផ្លាស់ប្តូរ ស្វែងរក
រាល់វិស័យដែល​ហុងគ្រីសមានស្តានុ​ភាព ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការដើម្បី
ផលប្រយោជន៌រួមនៃប្រទេសទាំង ពីរផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ