ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

(VOVWORLD) - នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Vo Van Thuong បានស្វាគមន៍ឧបនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចក្រឡាហោម ស ខេង ដែលមកបំពេញទស្សនកិច្ចនៅវៀតណាម និងជាភ្ញៀវអន្តរជាតិដំបូងគេដែលលោកបានទទួលជួបក្នុងនាមជាប្រធានរដ្ឋ ហើយមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ បានធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណាម-កម្ពុជា។ 
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញទទួលជួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ TTXVN)

នារសៀលថ្ងៃទី៤ ខែមីនា នៅវិមានប្រធារដ្ឋ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។ នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Vo Van Thuong បានស្វាគមន៍ឧបនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចក្រឡាហោម ស ខេង ដែលមកបំពេញទស្សនកិច្ចនៅវៀតណាម និងជាភ្ញៀវអន្តរជាតិដំបូងគេដែលលោកបានទទួលជួបក្នុងនាមជាប្រធានរដ្ឋ ហើយមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ បានធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណាម-កម្ពុជា។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលកន្លងមក និងជាចំណុចលេចធ្លោក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ប្រធានរដ្ឋ លោក Vo Van Thuong បានឯកភាពជាមួយឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា លើការជំរុញកិច្ចសហប្រតិបត្តិការនៅតំបន់ព្រំដែន តាមច្រកទ្វារព្រំដែន ជំរុញការបង្ហើយការបោះបង្គោលព្រំដែន  តាមនោះ ជំរុញការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមត្រៀមជាស្រេច ចែករំលែកបទពិសោធន៍ជាមួយកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗ ក្នុងឆ្នាំ ២០២៣។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាបានអបអរសាទរចំពោះលោកប្រធានរដ្ឋ   Vo Van Thuong ដែលទើបតែត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសកាន់តំណែងជាប្រមុខរដ្ឋវៀតណាម ដោយជឿជាក់ថា លោកប្រធានរដ្ឋនឹងបន្តមានការរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ