ប្រធានរដ្ឋ​វៀតណាម លោក​ លឿង គឿង​ ត្រូវបានប្រគល់ជូន​គ្រឿងឥស្សរិយយស “ព្រះអាទិត្យប៉េរូ” ថ្នាក់ Grand Cross

(VOVWORLD) - នារសៀលថ្ងៃទី ១៣ ខែវិច្ឆិកា (តាមម៉ោងក្នុងស្រុក) នៅវិមានប្រធានាធិបតីប៉េរូ ក្នុងរដ្ឋធានីលីម៉ា បន្ទាប់ពីជំនួបពិភាក្សា លោកស្រីប្រធានាធិបតី Dina Ercilia Boluarte Zegarra បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់គ្រឿងឥស្សរិយយស “ព្រះអាទិត្យប៉េរូ” (Orden El Sol del Perú) ថ្នាក់ Grand Cross ជូនចំពោះប្រធានរដ្ឋវៀតណាម លោក លឿង គឿង។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកប្រធានរដ្ឋ លឿង គឿង បានសំដែងថា៖ “គ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាដែលខ្ញុំទទួលបានថ្ងៃនេះ គឺជាការលើកទឹកចិត្ត ជំរុញឲ្យខ្ញុំ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត រួមជាមួយប្រទេសមិត្តប៉េរូ ពូនជ្រុំដោយឥតឈប់ឈរដល់ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងប៉េរូ ឲ្យកាន់តែអភិវឌ្ឍន៍ជាក់ស្តែងនិងមានប្រសិទ្ធិភាព ឈានដល់កម្ពស់ថ្មីមួយ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយវិបុលភាពនៅក្នុងតំបន់ទាំងពីរ និងលើពិភពលោក”។

ប្រធានរដ្ឋ​វៀតណាម លោក​ លឿង គឿង​ ត្រូវបានប្រគល់ជូន​គ្រឿងឥស្សរិយយស “ព្រះអាទិត្យប៉េរូ” ថ្នាក់ Grand Cross - ảnh 1លោកប្រធានរដ្ឋ លឿង គឿង បានថ្លែងនៅក្នុងពិធីប្រគល់គ្រឿងឥស្សរិយយស "ព្រះអាទិត្យប៉េរូ" ថ្នាក់ Grand Cross។ រូបថត៖ VOV

នេះជារង្វាន់ដ៏ថ្លៃថ្លា ដែលបង្ហាញពីមនោសញ្ចេតនាពិសេសរបស់រដ្ឋាភិបាល និងប្រជាជនប៉េរូចំពោះវៀតណាម ក៏ដូចជាការគោរពចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសក្នុងឱកាសរំលឹកខួបលើកទី ៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត (១៩៩៤-២០២៤)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ