ប្រធានរដ្ឋវៀតណាម៖កសាងសាលាសភាបណ្ឌិតប៉ូលិសប្រជាជនក្លាយទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលប៉ូលិសដ៏មានកិត្យានុភាព

(VOVworld) - នាថ្ងៃទី៣ មិនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានអញ្ជើញទៅទស្សនាសាលាសភាបណ្ឌិតប៉ូលិសប្រជាជន
មូលដ្ឋានបណ្ដុះបណ្ដាលនិងស្រាវជ្រាវវិទ្យាសាស្ត្រមានទ្រង់ទ្រាយជួរមុខរបស់
កម្លាំងប៉ូលិសវៀតណាម។ថ្លែងមតិនៅទីនេះ លោក Truong Tan Sang បានស្នើរឲ្យ
សាលាសភាបណ្ឌិតត្រូវបន្តពង្រីកប្រពៃណីអង់អាចក្លាហាន លើកកំពស់គុណភាព
បណ្ដុះបណ្ដាល ស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីរួមចំណែករួមជាមួយកម្លាំងនគរបាល
ប្រជាជន សំរេចល្អនូវភារកិច្ចដែលបានបក្សនិងប្រជាជនប្រគល់។

ប្រធានរដ្ឋវៀតណាម៖កសាងសាលាសភាបណ្ឌិតប៉ូលិសប្រជាជនក្លាយទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលប៉ូលិសដ៏មានកិត្យានុភាព - ảnh 1

“សាលាសភាបណ្ឌិតត្រូវជ្រួតជ្រៀបជានិច្ចនិងអនុវត្តល្អនូវការផ្សាភ្ជាប់ការងារអប់រំ
បណ្ដុះបណ្ដាលជាមួយភារកិច្ចនយោបាយរបស់ផ្នែកនគរបាលនិងសេចក្ដីសំណូម
ពរកសាងកម្លាំងនគរបាលប្រជាជនតាមទិសបដិវត្តន៍ រៀបរយនិងទំនើបជាជំហាន
ៗ។ទន្ទឹមនឹងនោះ ត្រូវបំប៉នបណ្ដុះបណ្ដាលប៉ូលិសប្រជាជនដែលស្មោះត្រង់ជាដាច់
ខាតជាមួយមាតុប្រទេសបក្ស និងប្រជាជន មានសមត្ថភាពជំនាញដ៏រឹងមាំ មាន
មនសិការវិន័យខ្ពស់ ស្មារតីត្រៀមខ្លួនជាស្រេចពលីជីវិតដើម្បីបុព្វហេតុការពារសន្តិ
សុខរបស់មាតុប្រទេស ដើម្បីជីវភាពរស់នៅដ៏សុខសាន្តត្រាណ សុភមង្គលរបស់
ប្រជាជន”។

ប្រធានរដ្ឋវៀតណាម៖កសាងសាលាសភាបណ្ឌិតប៉ូលិសប្រជាជនក្លាយទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលប៉ូលិសដ៏មានកិត្យានុភាព - ảnh 2

លោកប្រធានរដ្ឋ Truong Tan Sang ក៏បានសំណូមពរសាលាសភាបណ្ឌិត ត្រូវ
ផ្សាភ្ជាប់យ៉ាងស្អិតរមួតការបង្រៀន សិក្សារៀនសូត្រនិងការស្រាវជ្រាវវិទ្យាសាស្ត្រ។
ជាពិសេសគឺ យកចិត្តទុកដាក់ដល់ការបូកសរុបការពិតជាក់ស្ដែងក្នុងការងារតស៊ូ
ប្រឆាំងអនុភាពអមិត្តនានា រក្សាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្តិភាពសង្គម
និងអធិបតេយ្យភាពរបស់ប្រទេសជាតិ ព្រមទាំងស្រាវជ្រាវ ទទួលបានបទពិសោធន៍
និងចំណេះដឹងពីប្រទេសផ្សេងៗលើពិភពលោក អំពីការតស៊ូប្រឆាំងបទល្មើសនិង
ការគ្រប់គ្រងរដ្ឋខាងសន្តិសុខក្នុងកាលៈទេសៈសកលភាវូបនីយកម្មនិងការ
អភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់វិទ្យាសាស្ត្របច្ចេកវិទ្យា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ