ប្រធានរដ្ឋវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់

ប្រធានរដ្ឋវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់ - ảnh 1
ប្រធានរដ្ឋវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់

(VOV)_ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងគណៈប្រតិភូ​ជាន់ខ្ពស់វៀតណាម  បានមកដល់ព្រលានយន្តហោះ Berlin Tegel នាយប់​ថ្ងៃទី​២៤ វិច្ឆិកា 
ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋ នៅអាល្លឺម៉ង់ តាមសេចក្ដីអញ្ជើញរបស់ប្រធានា
ធិបតីអាល្លឺម៉ង់ លោក Joachim Gauck ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦​វិច្ឆិកា។ 

        បន្ទាប់ពីពេលមកដល់ទីក្រុងបែឡាំង ប្រធានរដ្ឋ លោក Truong Tan Sang បាន
មានជំនួបចរចារជាមួយបណ្ដាមិត្តអាល្លឺម៉ង់។ នៅទីនេះ ​ប្រធានរដ្ឋបាន​ចាត់​ទុក​​ថា៖
​​ទំនាក់ទំនងវៀតណាម-អាល្លឺម៉ង់ កំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរលើ​គ្រប់​វិស័យ​។ ទំនាក់
ទំនងនយោបាយ-ការទូត ត្រូវបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅ​មួយ​ថ្ងៃ ​ដោយមាន
ទំនុកទុកចិត្តកាន់តែខ្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង​ប្រទេសទាំងពីរបាន
មានជំហានអភិវឌ្ឍន៍លោតផ្លោះ និងក្លាយទៅជាសរសរស្នូលក្នុងទំនាក់ទំនងដៃគូ
យុទ្ធសាស្ត្រ។ ប្រធានរដ្ឋ លោក Truong Tan Sang បានអះ​អាងថា៖ មានលទ្ធផល
សហប្រិតបត្តិការនេះ គឺដោយមានគ្រឹះដ្ឋានសំខាន់នៃចំណងមិត្តភាព វៀតណាម-
អាល្លឺម៉ង់ ត្រូវបានពង្រឹងនិងពង្រីកជានិច្ច៖

        “ យើងខ្ញុំអះអាងជានិច្ចថា៖ ប្រទេសអាល្លឺម៉ង់នាសព្វថ្ងៃ ជាដៃគូមួយក្នុង​ចំ
ណោមដៃគូដ៏សែសណសំខាន់ របស់យើងខ្ញុំនៅទ្វីបអឺរ៉ុប។ ដោយមានប្រពៃណីទំ
នាក់ទំនងដ៏ល្អប្រសើរ តាមរយៈកិច្ចសហប្រតិបត្តិការនាសព្វថ្ងៃ ប្រទេសទាំងពីរ
បានសម្រេចចិត្តឈានទៅដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ យើងខ្ញុំមានគោល
បំណងថា៖បណ្ដាមិត្តបន្តពូនជ្រុះអោយទំនាក់ទំនងនេះ ដើម្បីប្រទេសទាំងពីរវៀត
ណាមនិងអាល្លឺម៉ង់ កាន់តែអភិវឌ្ឍន៍ សម្បូររុងរឿង។”

        ក៏ក្នុងថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ក៏មាន​ជំនួប
សន្ទនាជាមួយសហគមន៍ជនវៀតណាម និងនិស្សិតវៀតណាមនៅអាល្លឺម៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ