ប្រធានរដ្ឋវៀតណាមចូលរួមពិធីរំលឹកខួបលើកទី១៥០នៃទិវាមរណភាពរបស់វីរជនជាតិ Truong Dinh

ប្រធានរដ្ឋវៀតណាមចូលរួមពិធីរំលឹកខួបលើកទី១៥០នៃទិវាមរណភាពរបស់វីរជនជាតិ Truong Dinh - ảnh 1
ប្រធានរដ្ឋវៀតណាមចូលរួមពិធីរំលឹកខួបលើកទី១៥០នៃទិវាមរណភាពរបស់វីរជនជាតិ Truong Dinh (VOV)


        Vovworld-ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានចូលរួម​ពិធី​រំលឹក
​ខួប​លើកទី១៥០នៃទិវាមរណភាពរបស់វីរជនជាតិ Truong Dinh នាថ្ងៃទី​២០​​សីហា
​នៅ​ខេត្ត Tien Giang។ នៅពិធីនេះ ប្រធានរដ្ឋលោក Truong Tan Sang និងសមាជិក
ក្នុង​ក្រុម​ការងារមជ្ឈឹមបានដាក់កម្រងផ្កានិងះអុធធូបរំលឹកនូវ​គុណូបការៈរបស់វីរជន
ជាតិ Truong Dinh។

        អានសន្ទកថានៅពិធីនេះ លោក Tran The Ngoc លេខាគណៈកម្មាធិការ​បក្ស​
ខេត្ត​Tien Giang បានឲ្យដឹងថា៖

        “ជីវិតនិងបុព្វហេតុរបស់វីរជនជាតិ Truong Dinh បានរំលឹកដល់ជន​គ្រប់រូប​លើក​
កំពស់ស្មរតីបដិវត្ត ជានិច្ចកាលដាក់ផលប្រយោជន៍ជាតិមុនបង្អស់។ យើងខ្ញុំជឿ​ជាក់​
យ៉ាង​ជ្រាលជ្រៅថា បក្សភាគនិងកងទ័ពប្រជាជនខេត្ត Tien Giang បន្ត​ពង្រីក​ប្រពៃណី
​របស់​វីរជន Truong Dinh ជានិច្ចកាលសាមគ្គីភាពសកម្មជំរុញ​ចលនា​ប្រឡង់​ប្រណាំង​ស្នេហាជាតិសំរេចល្អគោលដៅសេដ្ឋកិច្ចសង្គមឆ្នាំ​២០១៤​​រួមចំណែកការពារនិង​អភិវឌ្ឍន៍​ប្រទេសជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ