ប្រធានរដ្ឋវៀតណាមចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០នៃទិវាប្រពៃណីសេនាជនស្វ័យការពារវៀតណាម

ប្រធានរដ្ឋវៀតណាមចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០នៃទិវាប្រពៃណីសេនាជនស្វ័យការពារវៀតណាម  - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang

          (VOV)_នាព្រឹកថ្ងៃទី២៨ មិនា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេស
វៀតណាម​ បាន​រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០នៃទិវាប្រពៃណីសេ
នាជនស្វ័យការពារវៀតណាម (ថ្ងៃទី២៨ មិនា ឆ្នាំ ១៩៣៥-ថ្ងៃទី២៨ មិនា ឆ្នាំ២០១៥)។
 ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ​វៀតណាម ​លោក​ Truong Tan Sang ជឿជាក់ថា៖ សេ
នាជនស្វ័យការពារវៀតណាម​នឹងសម្រេចរាល់ភារកិច្ច​ដែលបានប្រគល់ ​សក្តិសម
ជាមួយទំនុកទុកចិត្ត និងក្តីស្រឡាញ់របស់​បក្ស រដ្ឋ និងប្រជាជន។

          ក៏ក្នុងព្រឹកថ្ងៃនេះដែរ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក 
Truong Tan Sang បានអញ្ជើញចូលរួម មហាសន្និបាត ទូទាំងប្រទេស លើកទី៦
 នៃសភាពាណិជ្ជកម្ម ​និងឧស្សាហកម្ម​វៀតណាម ( VCCI) ។ ថ្លែងមតិនៅទីនេះ
 លោក Truong Tan Sang បានអះអាងថា៖

          “ សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមត្រូវធ្វើល្អជាងទៀត ភារកិច្ច
ប្រមូលផ្តុំ ​តភ្ជាប់អង្គភាពអាជីវកម្ម និងសម្ព័ន្ធសមាគមអង្គភាពអាជីវកម្ម ម្ចាស់កា
ររួមសហការជាមួយ​បណ្ដាស្ថាប័នរដ្ឋអំណាច ណែនាំនិងជួយឧបត្ថម្ភបណ្ដាសម្ព័ន្ធ
សមាគមអង្គភាពអាជីវកម្ម ​បង្កើតនិងធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាព។ 
សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមក៏ត្រូវបង្កើនគុណភាពការស្រាវជ្រាវ 
សេនាធិការ ផ្តើមគំនិតចំពោះបក្ស រដ្ឋ អំពីទស្សនះ យន្តការ គោលនយោបាយ 
កសាងនិងអភិវឌ្ឍន៍អង្គភាពអាជីវកម្ម…លៗ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ